សៀមរាប= ប្រជាពលរដ្នបានរឹះគន់លោកញឹមស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលអន្លង់សំណរថាមិនហ៊ានបង្រ្កាប់បទល្មើសនេសាទទេ ទំនង់ជាអ្នកបើកដៃអោយឈ្មួញដាក់បទល្មើសដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ច្រើនជាង។
ជាក់ស្ដែងបទល្មើសនេសាទស្ទើរតែពេញផ្ទៃទឹកក្នុងតំបន់លោកញឹមស៊ីវ័ន្តគ្រប់គ្រងមិនដែលឃើញលោកបង្រ្កាប់នោះទេ លុះថ្ងៃទី១៧ ខែ ធ្នូ ឆ្នាំ២០១៨ ពេលដែលគណះកម្មការស្រុកចុះទៅបង្រ្កាប់ទើប លោកញឹមស៊ីវ័ន្តនាយសង្កាត់បែរជាធ្វើហៃអីៗ ដូចជ័យធ្លាក់អញ្ចឹង ធាតុពិត លោកលោកញឹមស៊ីវ័ន្តនាយសង្កាត់ត្រូវដងត្រូវផ្លែជាមួយក្រុមនេសាទដែលប្រើឧបករណ៍ខុសច្បាប់ទាំងនោះអស់ហើយ។
ពាក់ព័ន្ធនិងការរឹះគន់នេះយើងពុំអាចសុំការបំភ្លឺពីលោកញឹមស៊ីវ័ន្តនាយសង្កាត់រដ្ឋបាលជលផលអន្លង់សំណរបានទេ ដោយសារយើងទូស័ព្ទចូលហើយតែគ្មានអ្នកលើក៕ប៊ុនរិទ្ធី