បន្ទាយមានជ័យ៖ គណះកម្មការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនៅខេត្តបន្ទាយមានជ័យ ត្រូវបានអញ្ជើញចុះវាយតម្លៃនៅវិទ្យាល័យហ៊ុនសែនខ្លាកូន ក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពុងស្វាយក្រុងសិរីសោភ័ណនា ថ្ងៃទី១៩ ខែធ្នូឆ្នាំ២០១៨។
ឯកឧត្ដម ខេង ស៊ុម សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោក អោម ចន្ថា អភិបាលស្ដីទី និងសមាជិកគណះកម្មការវាយតម្លៃ និងទទូលស្គាល់អង្គភាពផ្ដល់សេវាសាធារណះគំរូថ្នាក់ខេត្ត មានវត្តក្នុងការចុះវាយតម្លៃនោះ។
លោក នៅ ចំរើន ប្រធានមន្ទីរមុខងារសាធារណៈខេត្តបន្ទាយមានជ័យបាន បង្ហាញ ពីចំនុចនៃ ការវាយតម្លៃនិងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ ក្នុងមាគ៌ាឆ្ពោះទៅរកការបង្កើតផលិតភាពនិងជំនឿទុកចិត្ត។
លោកបានបញ្ជាក់ថា៖លក្ខណៈវិនិច្ឆ័យគោលសម្រាប់វាយតម្លៃ ១.ស្តង់ដារសេវាសាធារណៈ ២.ស្តង់ដារ ឬនិយាមនៃការផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំ ៣.ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្នុងអង្គភាព ៤.ការគ្រប់គ្រងនិងអភិវឌ្ឍន៍ធន់ធានមនុស្សនៅក្នុងអង្គភាព ៥.ការរៀបចំនិងកែលម្អបរិស្ថានអង្គភាព ៦.ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ សហគមន៍ និងដៃគូរអភិវឌ្ឍន៍ ព្រមទាំងការចូលរួមវាយតម្លៃពីអ្នកប្រើប្រាស់សេវាសាធារណ ៧.ការដោះស្រាយបង្ហាប្រឈម ជាមួយប្រជាពលរដ្ឋនិងសហគមន៍ ៨.ការផ្តួចផ្តើមគំនិតថ្មីៗនិងនាវានុវត្តដើម្បីអង្គភាពមានដំណើរការអោយកាត់តែមានប្រសិទ្ធភាព។
លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំនិងកីឡា បានអោយដឹងថា៖ ការចុះវាយតម្លៃ ត្រូវបានជ្រើស និងដាក់ពាក្យប្រឡងប្រណាំងនៅថ្នាក់ជាតិ មន្ទីរកំណត់ជំហានទី១ គឺវិទ្យាល័យ ហ៊ុនសែនខ្លាកូន ដោយសារវិទ្យាល័យនេះ ត្រូវបានសម្ដេចតេជោនាយកដ្ឋមន្ត្រី ផ្ដល់ជូនហេដ្ឋារចនាសម្ព័ន្ធ និងអាគារ សិស្សា អាគារស្នាក់នៅសម្រាប់គ្រូ ទីលានលេងកីឡា សួនច្បា។ល។
ឯកឧត្ដម ខេង ស៊ុម លោក អោម ចន្ថា និង សមាជិកវាយតម្លៃ៖ បានអោយដឹងពីលទ្ធផលថា៖ វិទ្យាល័យហ៊ុនសែនខ្លាកូន ពិតជាមានលក្ខណៈវិនិច្ឆ័យគោលការសម្រាប់វាយតម្លៃ ទាំង៨ចំនុចសែលថ្នាក់ជាតិ ដូចនេះគណះកម្មការវាយតម្លៃនិងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ត្រូវជួយបន្ថែមនូវចំនុចខ្វះខាត ដើម្បីអោយគណះកម្មការវាយតម្លៃថ្នាក់ខេត្តដែលមានមន្ទីពាក់ព័ន្ធផ្តល់ពិន្ទុហើយទៅប្រកួតប្រជែងថ្នាក់ជាតិដើម្បីទទួលរង្វាន់២០០លានរៀល៕ដោយ ឃិន គន្ធា





































