បែកធ្លាយរឿង ឯកឧត្តម ម៉ែន សុខយក ដីប្រជាពលរដ្ឋ នៅស្រុកព្រៃនប់

0

ខេត្តព្រះសីហនុ៖ រឿងអាស្រូវ របស់ឯកឧត្តមម៉ែន សុខ ដែលប្រេីអំណាចទន្រ្ទានដីធ្លីប្រជាពលរដ្ឋ ក្នុងភូមិគគីរ ឃុំបិតត្រាំងស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានធ្វេីអោយប្រជាពលរដ្ឋ រងគ្រោះ បញ្ចេញប្រតិកម្មយ៉ាងខ្លាំង ពីព្រោះពួកគាត់ កាន់កាប់ដីធ្លីយូរណាស់មកហេីយបែជាត្រូវឯកឧត្តមម៉ែន សុខ រូបនេះ ប្រេីអំណាចកាន់កាប់ដីយ៉ាងកំរោល។

ប្រជាពលបានបញ្ចេញប្រតិកម្មខ្លាំងៗ ទៅលេី ឯកឧត្តមម៉ែន សុខថា បានប្រេីគ្រឿងចក្រឈូសឆាយនិងលួច ធ្វេីរបង ថ្ម ដោយគ្មានញញេីតអ្វីទាំងអស់។ និងមានការរិះគន់ថា ឯកឧត្តមមែន សុខ កំពុងប្រេីអំណាច ធ្វេីបាបប្រជាពលរដ្ឋទន់ខ្សោយតាមរយះអំពេីឆក់ប្លន់ដីធី្ល ហេីយមន្រ្តីអាជ្ញាធរ ខេត្តព្រះសីហនុមិនហ៊ានប៉ះពាល់ ឯកឧត្តម នោះទេបញ្ហានេះគួរតែ ឯកឧត្តម យន្ត មីនអភិបាលខេត្តព្រះសីហនុ គួរតែពិនិត្យឡេីងវិញ៕ អង្គភាព ខេមប៊ូឌាប៉ុស្តិ៍មិនទាន់បាន ការបកស្រាយ បំភ្លឺពីឯកឧត្តម ម៉ែន សុខបានឡេីយជំុវិញការចោទ ប្រកាន់នេះ៕