កំពត ប្រជាពលរដ្ឋនៅតាមព្រំដែនប្រទេសវៀតណាមស្ថិតនៅក្នុងភូមិថ្កូវឃុំឬស្សីស្រុកខាងលិចស្រុកកំពង់ត្រាចបានទទូចម្ដងហើយម្ដងទៀតអោយអាជ្ញាធរស្រុកនិងខេត្តជួយធ្វើផ្លូវមួយខ្សែនៅជាប់និងព្រំដែននេះឡើងវិញ។បន្ទាប់ពីមានការខូចខាតដោយសាតែពូកអ្នករកសីុដឹកស្ករសរចញតាមរបៀងមួយឆ្លងដែនទៅប្រទេសវៀតណាម។
បងស្រីហុីវលីណាអាយុ36ឆា្នំនៅភូមិថ្កូវបាននិយាយកាលពីម្សិលមិញថាគាត់ជាតំណាងអោយប្រជាពលរដ្ឋនៅភូមិថ្កូវសុំអោយអាជ្ញាធរស្រុកនិងខេត្តជួយធ្វើផ្លូវនេះអោយបានល្អស្អាតឡើងវិញផងព្រោះផ្លូវដែលមានការពិបាក់ធ្វើតំណើរមានចម្ងាយតែជាងមួយគីឡូដីទេ។បងស្រីហុីវលីណានិយាយប្រាប់ថាការខូចខាតផ្លូវនេះក៍បណ្ដាលមកពីអ្នកដឹកជញ្ជូនស្កសរចេញទៅប្រទេសវៀតណាមផងដែ។ស្ដាប់បទសម្ភាសន៍ពលរដ្ឋនៅតាមព្រំដែន។
បងប្រុសអានខុមអាយុ35ឆា្នំក៍ទាមទាសុំអោយអាជ្ញាធរជួយជុសជុលផ្លូវនៅតាមព្រំដែនមួយនេះអោយបានស្អាតផងដែរងាយស្រួលកូនចៅទៅរៀន។បងប្រុសអានខុមនិយាយថាផ្លូវនេះបើមានភ្លៀងគឺដើរស្ទើតែមិនរួច៕បងប្រុសអានខុមនិយាយថាផ្លូវនេះកំពង់ក្លាយជារណ្ដៅដូចប្រឡាយទឹកព្រោះទំនងជាមានការប្រចាំគ្នារឿងធ្វើ។សម្ភាសន៍ពលរដ្ឋម្នាក់ទៀតនៅព្រំដែន។
បងស្រីម្នាក់ទៀតនៅភូមិថ្កូវក៍ខឹងចម្បាររឿងអ្នកដឹកជញ្ជូនស្ករសរតាមរបៀងគឺជាអ្នកបំផ្លាញផ្លូវ។បងស្រីរូបនោះបានទាមទាអោយអ្នកដឹកស្កសរជាអ្នកធ្វើផ្លូវនេះជូនអ្នកភូមិថ្កូវវិញ។លោកជូនសុភាអភិបាលរងស្រុកធ្លាប់បានចុះទៅពិនិត្យផ្លូវនៅជាប់ព្រំដែននេះដែរ។លោកជូនសុភាអភិបាលរងស្រុកកំពង់ត្រាចមានប្រសាសន៍កាលពីរសៀលថ្ងៃទី20ធ្នូនេះថាការជួសជុលនៅភូមិថ្កូវដែលមានការខូចខាតនោះគឺមានការចំណាយថវិការអស់ច្រើន។លោកជូនសុភាអិបាលរងស្រុកនិយាយថាលោកកំពង់ទាក់ទង់ទៅក្រុមហ៊ុនអោយជួយធ្វើផ្លូវនេះឡើងវិញ។
ទោះជាបែបណាពលរដ្ឋបានមើលឃើញខាងអាជ្ញាធរវៀតណាមកំពង់យកគ្រឿងចក្រកាយផ្លូវធ្វើក្រវ៉ាត់ព្រំដែននៅកៀកកិតគ្នាយ៉ាងសស្រាក់សស្រាំបំផុត។ហើយស្កសរដែលដឹកជញ្ជូនចេញទៅប្រទេសវៀតណាមតាមរបៀងនោះក៍ត្រូវបានអាជ្ញាធរវៀតណាមបិតមិនអោយឆ្លងកាត់ផងដែរខណះពេលអាជ្ញាធរវៀតណាមកំពង់ធ្វើផ្លូវក្រវ៉ាត់ព្រំដែន។រូបភាពផ្លូវមួយនៅតាមព្រំដែនរងការខូចខាត។




































