ខេត្តឧត្ដរមានជ័យ÷ ប្រជាពលរដ្ឋ បានធ្វើការរិញគន់យ៉ាងចាស់ដៃ ទៅលើមន្ទីកសិកម្មខេត្តឧត្តរមានជ័យកំពុងផ្ទុះរឿងអំពើពុករលួយ តែទ្វងើទាំងនេះ ហាក់បីដូចជាគ្មានការបង្រ្កាប និងចាត់វិធានការ ចំពោះអំពើពុករលួយរបស់មន្រ្តីគ្រាប់ល្ពៅនោះឡើយ និងប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងសន្និបាតបក្ស នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី20ខែធ្នូ ឆ្នាំ2018 ដើម្បីសម្រេចបានការអភិវឌ្ឍ ប្រកបដោយសមធម៌និងយុត្តិធម៌។
ស្របពេលសម្ដេចប្រកាស់បង្ក្រាបអំពើពុករលួយយ៉ាងម៉ឺងម៉ាត់ ស្របចំពេលកំពុងតែផ្ទុះរឿងអំពើពុករលួយនៅទូទាំងប្រទេស របស់លោកតាញ់បុត្តា ប្រធានការិយាល័យ ផលិតកម្មនិងបសុព្យាបាល នៃមន្ទីកសិកម្មខេត្តលោកសូតស៊ីសុខឃាង។
ដែលមានអាជីវករធ្វើអាជីវកម្ម ពិឃាតសត្វនៅទូទាំងខេត្តឧត្ដរមានជ័យ កំពុងតែទទួលរងគ្រោះដោយសារពេទ្យសត្វខេត្តឧត្ដរមានជ័យបង្ខំអោយពួកគាត់បងប្រាក់លើសចំនួនកំណត់ដ៍លើសលប់។
ដែលសេចក្ដីសំរេចរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ចនិងហរញ្ញវត្ថុបានកំណត់ តំលៃ ដែលអាជីវករធ្វើអាជីវកម្មសត្វឃាត ក្នុងមួយឆ្នាំតែ8ម៉ឺនរៀល តែប៉ុណ្ណោះ។ តែពេទ្យសត្វអោយអាជីវករបង់ប្រាក់ចាប់ពី45ម៉ឺនរហូតដល់មួយលានរៀល។អាជីវករជាច្រើននាក់នៅក្នុងខេត្តឧត្ដរមានជ័យបានអោយដឹងនៅថ្ងៃទី24ខែធ្នូឆ្នាំ2018 ខុសគ្នាត្រង់ថានៅតំបន់ទីប្រជុំជន ខាងពេទ្យសត្វតម្រូវអោយបង់ប្រាក់45ម៉ឺនទៅ57មឺនរៀលរីឯនៅទីប្រជុំជនបង់ប្រាក់មួយលានរៀល ក្នុងមួយឆ្នាំ។ក្រុមអាជីវករបានបន្ដរថា ការប្រម៉ូលប្រាក់ចំនួននេះកើតមានឡើងច្រើនឆ្នាំមកហើយមិនមែនទើបតែកើតនៅពេលនេះទេ។
ការបែកធ្លាយអំពើពុករលួយរបស់លោកតាញ់បុត្តា ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីកសិកម្ម ខេត្តឧត្តរមានជ័យលោកសូតស៊ីសុខឃាង។ ស្របពេលប្រសាសមាសរបស់សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ចាត់វិធានការបង្ក្រាបអំពើពុករលួយយ៉ាងមឺងម៉ាត់បំផុត សន្និបាតបក្សនៅមជ្ឈមណ្ឌលកោះពេជ្រកាលពីថ្ងៃទី20ខែធ្នូឆ្នាំ2018កន្លងទៅថ្មីៗនេះ។
តែសំដីមាសរបស់សម្ដេចតេជោប្រហែលជាមិនអាចលប់បំបាត់អំពើពុករលួយនៅក្នុងមន្ទីកសិកម្មខេត្តឧត្ដរមសនជ័យ បានទេមើលទៅ? ព្រោះអំពើពុកលួយរបស់ការិយាល័យផលិតកម្មនិងពសុព្យាបាលបានកើតមានអំពើពុករលួយ
រៀបជាប្រពន្ធចាប់ពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើទាំងអស់មើលទៅ បានជាសំងំប្រព្រឹត្តអំពើពុករលួយបានច្រើនឆ្នាំយ៉ាងនេះ។ទើបធ្វើអោយសំដីមាសរបស់សម្ដេចតេជោស៊ុន សែន នាយករដ្ឋមន្រ្ដីគ្មានប្រសិទ្ធភាពចំពោះមន្រ្ដីពុករលួយទល់តែសោះ ដូចសម្ដេចធ្លាប់មានប្រសាសថាមន្រ្ដីថ្នាក់ក្រោមហបីដូចនិយាយស្ដាប់គ្នាមិនបាន។
លោកតាញ់ បុត្តា បានអោយដឹងថាបានប្រាក់ទាំងអស់នេះហើយយកមកអភិវឌ្ឍក្នុងអង្គភាព៕ ប៉ែន នួន




































