វេទិការសាធារណៈពិនិត្យនិងគាំទ្រការអនុវត្តន៍កម្មវិធីនយោបាយ​និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី​៣ 

0

ក្រចេះ: វេទិកាសាធារណៈថ្នាក់ជាតិបាន​រៀបចំឡើងគឺដេីម្បី​ត្រួតពិនិត្យ​ និង​គាំទ្រ​ការ​អនុវត្តន៍​កម្មវិធី​នយោបាយ​ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី​៤​ របស់​រាជរដ្ឋា ភិបាលកម្ពុជា ធ្វើ​ឡើងនៅ​ក្នុងឃុំ​ជ្រោយ​បន្ទាយ​ ស្រុកព្រែកប្រសព្វក្រោមអធិបតីភាពឯកឧត្ដម ហឿ​ ស៉ីយ៉ែម​ អភិបាល​រង​ខេត្ត​ ក្រចេះ ។

ការៀបចំវេទិការនេះឡើងក៍ដើមី្បផ្តល់ឱកាសជូនដល់បងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធទាំងអស់ បានស្វែង យល់ពីស្ថានភាពទូទៅនៃការអភិវឌ្ឍខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងបញ្ហាប្រឈមដែលកើតកន្លងមក ហើយវេទិកានេះ នឹងផ្តល់ឱកាស ក្នុងការបញ្ចេញមតិយោបល់របស់ខ្លួនពាក់ព័ន្ធនឹងកង្វល់ សំណូមពរ តម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន ។

ឯកឧត្ដម​ ហឿ​ ស៉ីយ៉ែម​ អភិបាល​រង​ខេត្ត​ បានថ្លែងអំណរគុណដល់បងប្អូនដែលបានចំណាយ ពេលចូលរួម ក្នុងអង្គវេទិកា​សាធារណៈ​នេះ ដែលបានធ្វើឲ្យកាន់តែច្បាស់រាល់ការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរ ខេត្ត ស្រុក និង ដឹងពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និង តម្រូវការចាំបាច់របស់ប្រជាពលរដ្ឋផងដែរ ៕

ឯកឧត្តម ហឿ ស៊ីយ៉ែម មានប្រសាសន៍បញ្ជាក់ថា ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់គិតគួរពីសុខទុក្ខ ជីវភាពរស់ នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ជាពិសេសប្រភពនៃការប្រកបរបរបង្ករបង្កើនផល និងដីធ្លី ដោយស្នើឲ្យធ្វើការដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ចតាមរយៈអាជ្ញាធរមូលដ្ឋានរបស់ខ្លួន ។
ឯកឧត្តមបន្តថា ៖ សម្រាប់តំបន់អភិរក្សសត្វក្តាន់ សុំឲ្យអាជ្ញាធរស្រុក ឃុំ រួមនិងក្រុមអភិរក្ស ត្រូវធ្វើការប្រជុំពិភាក្សាកំណត់នូវព្រំនៃដែនជម្រករបស់សត្វក្តាន់ឲ្យបានច្បាស់លាស់ឡើងវិញ និងត្រូវផ្សព្វផ្សាយជាសាធារណៈឲ្យប្រជាពលរដ្ឋនៅតំបន់នោះបានដឹង និងអនុវត្តន៍តាម ជៀសវាងនូវទំនាស់ ហើយត្រូវដឹងថា ៖ ដីតំបន់អភិរក្ស គឺមិនរាប់បញ្ចូលនូវដីសាធារណៈ និងដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋនោះទេ ៕ ម៉េង គាង