ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានអញ្ជើញជាអធិបតីសម្ពោធបើក ការដ្ឋានសាងសង់អាគារសិក្សា វិទ្យាល័យហ៊ុន សែន ក្រវ៉ា ស្រុកបារាយណ៍

0

ខេត្តកំពង់ធំ : ប្រជាពលរដ្ឋ សិស្សានុសិស្ស ភូមិក្រវ៉ា ស្រុកបារាយណ៍ ទទួលចំណងដៃថ្មី នូវអាគារសិក្សា មួយខ្នង៦បន្ទប់ ដែលជាអំណោយរបស់ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទីមួយនៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានសាងសង់នៅ វិទ្យាល័យហ៊ុនសែនក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទីមួយនៃរដ្ឋសភា បានអញ្ចើញ ជាអធិបតីសម្ពោធ បើកការដ្ឋានសាងសង់ អាគារសិក្សា សាលាវិទ្យាល័យហ៊ុន សែន អមដំណើរដោយឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំនិង គណៈប្រតិភូរួមដំណើរ ព្រមទាំងប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត ប្រជាពលរដ្ឋ សិស្សានុសិស្ស ចូលរួម ៣០០០ នាក់ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨។

លោក ហាក់ មុងហូត អភិបាលស្រុកបារាយណ៍ បានអានរបាយការណ៍ស្តីពី ស្ថានភាពស្រុកបារាយណ៍ មាន១៨ឃុំ ស្មើនិង ១៨៨ភូមិ មានប្រជាពលរដ្ឋ ២០០.២៩៧នាក់ ស្រី ១០២.៦៧០នាក់ ផ្ទៃដីសរុប១៣៦.០០០ហត ក្នុងនោះមានភូមិ ឥស្លាមចំនួន២ ស្មើនិង ៨៣៩ គ្រួសារ មានសាលារៀន ១៣៨ សាលា ស្រុកបារាយណ៏បានទទួលអាងទឹក ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ឈ្មោះ អាងទឹក ហ៊ុនសែនទន្លេជុំ មានលទ្ធភាពស្រោចស្រពលើផ្ទៃ ២.៥០០ហិចតា ។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល  អនុប្រធានទីមួយនៃរដ្ឋសភា បានមានប្រសាសន៍ថា ដោយតំម្រូការចាំ បាច់ នូវកំណើនសិស្សជាច្រើន ក្នុងការចូលរៀន ១៥០០នាក់ ទើបឈានដល់ការ សាងសង់អាគារសិក្សាថ្មី តាមសំណូមពររបស់ប្រជាពលរដ្ឋ ។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានថ្លែងថា ក្នុងរយៈពេល៤០ឆ្នាំ នៃរបបថ្មី ដែលងើបចេញពីកំនរផេះផង់ ដែលចាប់ផ្តើមពីលេខ សូន្យ ដែលជារបបខ្មែរក្រហមកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ ឈានចូលសម័យអភិវឌ្ឍន៍ ដែលដឹកនាំដោយ សម្តេចតេជោហ៊ុនសែន បានខិតខំស្តារឡើងវិញនូវចំណុចសូន្យ រហូតមានអ្វីៗទាំង អស់ក្នុងពេលបច្ចុប្បន្នជាប្រវត្តិសាស្ត្រ ឯកភាពមិនអាចនណាប្រកែកបាន របបប្រល័យពូជសាសន៍ ប៉ុលពត បានគ្រប់គ្រងប្រទេសឆ្ពោះទៅកាន់សមុទ្រឈាម និងទឹកភ្នែក គ្មានសាលារៀន គ្មានមន្ទីរពេទ្យ ដោយជនក្បត់ ប៉ុលពត ខៀវសំផន នួនជា បានចេញគោលការណ៍៨ចំណុច ទី១ ជាប្រជាពលរដ្ឋចេញពីទីក្រុងភ្នំពេញ និងខេត្តនានា ទី២ លុបចោលទីផ្សារទាំងអស់ទូទាំងប្រទេស ទី៣ លុបបំបាត់ចោលរូបិយវត្ថុ នៃរបបចាស់ ទី៤ បង្កើតផ្ទះបាយរួមគ្នាទូទាំងប្រទេស ទី៥ បណ្តេញប្រជាជនវៀតណាមចេញពីប្រទេស ទី៦ បិទមន្ទីរពេទ្យ សាលារៀន និងផ្នែកអប់រំទូទាំង ប្រទេស ទី៧ កំចាត់ខ្មាំងបង្កប់ ទាំងស្រុង KGB-CIA ទី៨ ផ្សឹកព្រះសង្ឃទាំងអស់  និងវាយកំទេចចោលវត្តអារាម។ ក្នុងយុគសម័យអភិវឌ្ឍន៍ដែលដឹកនាំដោយសម្តេចតេជោហ៊ុនសែន បានដាក់ចេញនូវគោលការណ៍ ដោយបង្ខិតសាលារៀនឲ្យមកនៅជិត សហគមន៍តាមមូលដ្ឋាន ដើម្បីកាត់បន្ថយអនក្ខរជន គឺជាភាព មិនចេះអក្សរដល់ពលរដ្ឋទូទាំងប្រទេស ក្នងគោលដៅកាត់បន្ថយភាពក្រីក្រ ដល់ ប្រជាពលរដ្ឋកម្ពុជាទាំងមូល។
ក្នុងឱកាសសម្ពោធបើកការដ្ឋានសាងសង់អាគារសិក្សា នៅសាលាវិទ្យាល័យសម្តេចតេជោហ៊ុនសែន នេះឯកឧត្តម បណ្ឌិត ងួន ញ៉ិល បានប្រគេនទេយ្យទានព្រះមេគណខេត្តកំពង់ធំ និងបច្ច័យ៨០០.០០០រៀល ព្រោះមេគណស្រុកបារាយណ៍ ៣០០.០០០រៀល ព្រះចៅអធិការ៥អង្គ ទេយ្យទាន១ប្រអប់ ១០០.០០០រៀល ឧបត្ថម្ភសាលាស្រុកបារាយណ៏ ១លានរៀល ឧបត្ថម្ភសាលាឃុំក្រវ៉ា ១លានរៀល យាយជី តាជី ១០០នាក់ ក្រណាត់សមួយដុំ ថវិកា១ ម៉ឺនរៀល ប្រជាពលរដ្ឋ២០០០នាក់ ទទួលបានសារ៉ុងមួយ លោកគ្រូអ្នកគ្រូ ១០២នាក់ ទទួលបាន ២ម៉ឺនរៀល ឧបត្ថម្ភកាកបាទក្រហម និងកាយរិទ្ធ ៥០នាក់ ម្នាក់១ម៉ឺនរៀល ឧបត្ថម្ភសិស្សានុសិស្ស វិទ្យាល័យហ៊ុនសែន ក្រវ៉ា ១៥៣០នាក់ ក្នុងម្នាក់ទទួលបានសៀវភៅ១ក្បាល បិច១ ថវិកា៥០០០រៀល។
ដោយ ប៊ុន រដ្ឋា