ព្រះវិហារ: ឯកឧត្តម ស្រី ឌឹក ប្រធានក្រុមការងារ ថ្នាក់កណ្ដាលចុះជួយស្រុក និងលោកជំទាវ ចាន់ សាមី ស្រី ឌឹក ព្រមទាំងក្រុមមការងារ បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងប្រគល់ផ្ទះថ្មី១ខ្នង ធ្វើពីឈើប្រក់ស័ង្កសី ទំហំ ៥ម៉X៦ម៉ ជូនដល់គ្រួសារ លោក ជុំ ជាតិ អតីតយុទ្ធជនពិការ និងអ្នកស្រី សុខ រ៉ន
ដែលមានជីវភាពក្រីក្រខ្វះខាត រស់នៅភូមិឈើទៀលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នារសៀលថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ២០១៨ និងបាននាំយកអំណោយជាសំភារៈបរិក្ខា និងគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភបន្ថែមពីលើផ្ទះថ្មីនេះ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម និងលោកជំទាវ និងឯកឧត្តម មេបញ្ជាការរង ព្រមទាំង បណ្ដាការិយាល័យជំនាញទាំងអស់ ដែលបានសាងសង់ឡើង ។
អំណោយរួមមាន ថវិការចំនួន ៥០ម៉ឺនរៀល អង្ករចំនួន ១០០kg ចានបាយចំនួន៦ ចានគោមចំនួន៦ ចានចង្កឹះចំនួន៦ ចានទឹកត្រីចំនួន៦ ចានពងក្រពើចំនួន២ ឆ្នាំងដាំបាយចំនួន១ ចង្រ្កានដាំបាយចំនួន២ ឆ្នាំងបាយសម្លចំនួន១ ខ្ទះឆាចំនួន១ ឆ្នាំងដាក់បាយចំនួន១ ធុងដាក់អង្ករចំនួន១ កំសៀវទឹក១ ស្លាបព្រាចំនួន៦ សមចំនួន៦ វែកសម្ល១ វែកបាយ១វែកឆា១ កាំបិត១ បោយទឹក១ ប្រដាប់អាំងសាច់១ កញ្ច្រែង១ ចានជ័រលាងបន្លែ១ ចានដែកបោកខោអាវ១ ធុងទឹកចំនួន១ ប្រេងឆាចំនួន ១ធុង ទឹកត្រីចំនួន១យួរ ទឹកត្រីចំនួន ២យួរ ទឹកស៊ីអ៊ីវ២ យួរ ត្រីខ ២កេស ប៊ីចេងចំនួន ២កញ្ចប់ អំបិល ២កញ្ចប់ មីចំនួន ១កេស ទឹកក្រូច២កេស ទឹកសុទ្ធ២យួរ សាប៊ូបោកខោ អាវ១កញ្ចប់ កន្ទេលជ័រចំនួន១ មុង១ ខ្នើយ២ ភួយតូតូចំនួន១ អណ្តូងស្នប់១ សម្រាប់ប្រើប្រាស់រួមក្នុងភូមិ និងថវិកាចែកជូនប្រជាពលរដ្ឋចំនួន ៣៥ នាក់ក្នុងម្នាក់ទទួឡបាន ១ម៉ឺន រៀលសរុប ៣៥ ម៉ឺនរៀល ជូនលោកអុំពិការជើងម្នាក់ចំនួន ១១ម៉ឺនរៀល លោកមេភូមិ និងលោកមេឃុំ ក្នុងម្នាក់១០ម៉ឺនរៀល ថវិកាចំណាយផ្សេងៗផ្ទាល់របស់ឯកឧត្តម និងលោកជំទាវសរុប១លាន៧៦ម៉ឺនរៀល និងថវិការផ្ទាល់ របស់ឯកឧត្តម ឌឹម បូណា និងលោកជំទាវចំនួន ២០ម៉ឺនរៀល ថវិការឯកឧត្តម ប៊ុន សុខ ជា ចំនួន ១០ម៉ឺនរៀន។
គ្រួសារ លោក ជុំ ជាតិ អតីតយុទ្ធជនពិការ និងអ្នកស្រី សុខ រ៉ន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះឯកឧត្តម និងលោកជំទាវ រួមទាំងមេបញ្ជាការ មេបញ្ជាការរង នាយសេនាធិការនាយសេនាធិការរង តាមបណ្តាការិយាល័យជំនាញទាំងអស់ ចំណុះទីបញ្ជាការ កងកងពលធំអន្តរាគមន៍លេខ៣ ដែលបានគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះគ្រួសារយើងខ្ញុំ ទាំងការឧបត្ថមផ្ទះស្នាក់នៅ ក៏ដូចជាសំភារៈបរិក្ខាគ្រឿងឧបភោគបរិភោគ និងថវិកាយ៉ាងច្រើន សូម ឯកឧត្តម ស្រី ឌឹក ប្រធានក្រុមការងារ ថ្នាក់កណ្ដាលចុះជួយស្រុក និងលោកជំទាវ ចាន់ សាមី ស្រី ឌឹក ព្រមទាំងក្រុមមការងារ ជូបប្រទះតែនឹងពុទ្ធពរទាំងឡាយ៥ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕សួនលីណា





































