ក្រចេះ : គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២(LASED II) តាមរយៈមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តក្រចេះ ផ្តល់សម្ភារៈបច្ចេកទេសសម្រាប់ដាំបន្លែរ និងសម្ភារៈបច្ចេកទេសម្រាប់ចិញ្ចឹមមាន់ជូនសម្បទានិកចំនួន ២៦គ្រួសារ ដែលរស់នៅលើដីសងម្បទានសង្គមកិច្ចក្នុងឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ កាលពី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨។t
ក្នុងនោះ គម្រោងបានផ្តល់សម្ភារៈបច្ចេកទេសសម្រាប់ដាំបន្លែជូនសម្បទានិកចំនួន១៦ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានសំណាញ់គម្រប និងសំណាញ់សម្រាប់សួនបន្លែចំនួន៦០ម៉ែត្រ គ្រាប់ពូជបន្លែចម្រុះចំនួន ១កញ្ចប់ធំ និងធុងស្រោចដំណាំចំនួនមួយគូ ព្រមទាំងផ្តល់សម្ភារៈបច្ចេកទេសម្រាប់ចិញ្ចឹមមាន់ ដោយឡែកសម្បទានិកចំនួន១០គ្រួសារផ្សេងទៀតទទួលបានសំណាញ់សម្រាប់ធ្វើទ្រុងចំនួន៦គីឡូក្រាម និងពូជមាន់ ក្នុងស្រុកចំនួន១០ក្បាលផងដែរ ។r
គួរបញ្ជាក់ថា: សម្បទានិកទាំង២៦គ្រួសារដែលបានទទួលសម្ភារៈបច្ចេកទេសសម្រាប់ដាំបន្លែ និងចិញ្ចឹមមាន់នៅពេលនេះគឺជាសម្បទា និកសាយភាពដែលមានបំណងក្នុងការដាំបន្លែ និងចិញ្ចឹមមាន់ បន្ទាប់ពីបានអនុវត្តតាមសម្បទានិកដែលបានទទួលការបណ្តុះ បណ្តាលពីមន្ត្រីកសិកម្មតាមរយៈការធ្វើបង្ហាញនៅក្នុងទីតាំងដីសម្បទានសង្គមកិច្ចនីមួយៗ។
ហើយនេះជាលើកដំបូងនៃការផ្តល់សម្ភារៈបច្ចេកទេសសម្រាប់ដាំបន្លែ និងចិញ្ចឹមមាន់ជូនសម្បទានិករបស់គម្រោង ហើយនៅឆ្នាំបន្តរ
បន្ទាប់ គម្រោងនឹងបន្តផ្តល់សម្ភារៈទាំងនេះជូនសម្បទានិកទៅគ្រប់ទីតាំងទាំង១៤កន្លែងរបស់គម្រោងបន្តទៀត។ម៉េង គាង





































