(រូបភាពវីដេអូ ) ការទាមទារ របស់ P5+1 ទាក់ទង​នឹង​វិបត្តិ នុយ​ក្លេ​អែរ ជា​រឿង មិន​សម​ហេតុផល

0

​អ៊ីរ៉ង់ ៖ ​សារព័ត៌មាន Channel News Asia ចេញផ្សាយ ថ្ងៃទី​២៦ ខែមិថុនា នេះ បាន​ឲ្យ​ដឹងថា រដ្ឋា ភិ​បាល​អ៊ីរ៉ង់ បានស្នើ​ឲ្យ​មាន​សំណើ​ដ៏​សម​ហេតុផល​មួយ ទាក់ទង​នឹង​កិច្ចពិភាក្សា​វិបត្តិ​នុយ​ក្លេ​អែរ ដោយ លើកឡើងថា ការទាមទារ​របស់​ប្រទេស

មហាអំណាច ដែលជា​សមាជិក​អចិ​ន្ទ្រៃ នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ រួមជាមួយ​ប្រទេស អាឡឺម៉ង ហៅ​កាត់​ថា P5+1 ហាក់​មានបំណង​រារាំង មិន​ឲ្យ កិច្ចព្រមព្រៀង ត្រូវបាន​ធ្វើឡើង​ឡើយ ។ នេះ​បើ​យោងតាម ការលើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ការបរទេស អ៊ីរ៉ង់ នា​ថ្ងៃ​ព្រហស្បតិ៍​នេះ ។​ ​

លោក Javad Zarif រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ បាន​លើកឡើងថា រដ្ឋាភិបាល​របស់លោក បាន​ត្រៀម​ជា ស្រេច ចំពោះ​ការស្វែងរក​ដំណោះស្រាយ និង​សំណើ​ដ៏​សមរម្យ​មួយ​។ ប៉ុន្តែ​ការទាមទារ​របស់​ដៃគូ​ពិ​ភា ក្សា​របស់លោក មាន​លក្ខណៈ​ហួសហេតុ ហាក់​មានបំណង​ចង់​រារាំង​មិន​ឲ្យ​មាន​ដំណោះស្រាយ​ណា មួយ​កើតឡើង​ទៅវិញ ។ លោក​បន្តថា នៅក្នុង​ស្ថានភាព​នេះ ពិភពលោក​អាច​ដឹងថា តើ​ភាគី​ណាមួយ ដែល​បង្ក​ការរារាំង ក្នុង​ដំណើរការ នៃ​កិច្ចពិភាក្សា​ក្នុង​វិបត្តិ​នុយ​ក្លេ​អែរ​នេះ ។​ ​

សូមបញ្ជាក់ថា អ៊ីរ៉ង់​បាន​បដិសេធ ចំពោះ​ការចោទប្រកាន់ថា បាន​ផលិត​អាវុធ​នុយ​ក្លេ​អែរ ដោយបាន ស្នើ​ឲ្យ​អាម៉េរិក និង​លោកខាងលិច ដក​ទណ្ឌកម្ម​ចេញ ស្រប​ពេលដែល​ក្រុម​ប្រទេស P5+1 កំពុង ព្យាយាម ស្វែងរក​ដំណោះស្រាយ​មួយ ឲ្យ​បាន​នៅ​ខែកក្កដា​ក្រោយ ដើម្បី​រារាំង​ល្បឿន នៃ​កម្មវិធី​អាវុធ នុយ​ក្លេ​អែរ​របស់​អ៊ីរ៉ង់ និង​ដើម្បី​កាត់បន្ថយ​ការព្រួយបារម្ភ​ថា សាធារណរដ្ឋ​អ៊ីស្លាម​មួយ​នេះ នឹង​ផលិត​អាវុធ​អា​តូ​មិ​ក ក្នុងពេល​ឆាប់ៗ​ខាងមុខ ៕