បែកថ្នាំយកកាំបិតទៅអា ក មន្ត្រីយោធាម្នាក់របួសធ្ងន់

0

ខេត្តតាកែវ ÷ មន្ត្រីយោធាម្នាក់បានរងរបួសធ្ងន់ខណៈពេលដែលជនសង្ស័យជាមនុស្សញៀនថ្នាំម្នាក់បានយកកាំបិតមកអា ក ដើម្បីជម្រះគំនុំចាស់។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៨និង២០នាទី ដែលបង្កឡើងដោយជន សង្ស័យឈ្មោះ សង សារ៉ាត់ ហៅឆិច ភេទប្រុសអាយុ២៤ឆ្នាំរស់ នៅភូមិល្វេថ្មី ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ មុខរបរកសិករ។ បើតាមប្រភពពីអ្នកជិតខាងបានបញ្ជាក់ថាជានសង្ស័យទើប
ចេញពីជក់សារធាតុញៀននៅព្រៃខាងកើតផ្ទះក៏ដើរចូលទៅផ្ទះជនរងគ្រោះដែលមានឈ្មោះ ទូច បញ្ញា ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅផ្ទះជិតគ្នាមានមុខរបរមន្ត្រីយោធាសឹករងតាកែវ។ ប្រភពដដែលបន្តថា ជនរងគ្រោះកំពុងអង្គុយលើកៅអីមើលទូរទស្សន៍នៅក្នុងផ្ទះសុខៗ ស្រាប់តែជនសង្ស័យទៅផ្ទះរបស់គេយកកាំបិតកញ្ចែ
តចូលទៅអា ក ជនរងគ្រោះឆៅៗដោយពុំដឹងខ្លួួន បណ្តាលឲ្យមានរបួសធ្ងន់នៅត្រង់កផ្នែកខាងមុខនឹងរបួសស្នាមនៅប្រអប់ដៃឆ្វេង។ ឃើញដូចនោះឈ្មោះ ម៉ុក សោភា ជាប្រពន្ធ និងឈ្មោះ ប៉ូ ពិសី ជាកូនស្រីបានចូលទៅជួយចាប់ ជនសង្ស័យបានជាមួយនិងវត្ថុតាងនៅខាងមុខផ្ទះ។ នៅមុខសមត្ថកិច្ចជនសង្ស័យបានបញ្ជាក់ថាខ្លួនមានគុំនំជាមួយជនរងគ្រោះជាយូរមកហើយដោយជនរងគ្រោះធ្វើអំពើដាក់គេ។ជាលទ្ធផលជំនាញបានធ្វើតេស្តទឹកនោមឃើញមានសារធាតុញៀនក្នុងទឹកនោមជនសង្ស័យ។
បច្ចុប្បន្នជនសង្ស័យក្នុងករណីបង្កហិង្សាមានស្ថានទម្ងន់ទោសខាងលើនេះត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕