( រូបភាពវីដេអូ) ​អង្គការ យូណេស្កូ ធ្វើការ​ជាមួយ ប្រទេស​ម៉ាលី ដើម្បី​ការពារ តំបន់​វប្បធម៌

0

​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ិន​ហួ ចេញផ្សាយ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៤​នេះ​បាន​ដកស្រង់​សម្តី ទីភ្នាក់ងារ​វប្បធម៌ របស់​អង្គការសហប្រជាជាតិ ថា ចេតិយ​ពីរ ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ដែល ត្រូវបាន​បំផ្លាញ​នៅក្នុង Timbuktu

ប្រទេស​ម៉ាលី​នោះ​ត្រូវបាន កសាង ឡើងវិញ​តាមរយៈ​ភាពជា​ដៃគូ ជាមួយ សហគមន៍​មូលដ្ឋាន​មួយ​។​ ​លោក Lazare Eloudou Assomo ដែលជា​តំណាង របស់​អង្គការសហប្រជាជាតិ​សម្រាប់ វិស័យ អប់រំ​, វិទ្យាសាស្ត្រ​, និង វប្បធម៌ គឺ​អង្គការ

(​យូណេស្កូ​) នៅ​ប្រទេស​ម៉ាលី មានប្រសាសន៍​នៅក្នុង សន្និសីទកាសែត មួយ​ថា កិច្ចខិតខំ​ប្រឹងប្រែង​ក​សាង​ឡើងវិញ នឹងត្រូវ​ការប្រាក់​បន្ថែ​ម​ទៀត ប្រមាណ ៨ លាន​ដុល្លារ​អាម៉េរិក ដើម្បី​បញ្ចប់​ការ​ស្តារឡើងវិញ នៃ​តំបន់ និង​បណ្ណាល័យ ដែល អាច​ស្តុ​ទុកជា​ថ្មី​ម្តងទៀត នៃ​គម្ពី​កត់ត្រា​របស់ ប្រជាជន​ម៉ាលី​រាប់រយ​រាប់ពាន់​ក្បាល​។​ ​លោក Assomo បាន​ថ្លែងថា «​យើង​កំពុងតែ​ខំប្រឹង​រកប្រាក់​ឲ្យ​បាន ១១ លាន​ដុល្លារ​អាម៉េរិក​»​។

ទីភ្នាក់ងារ​អង្គការ សហប្រជាជាតិ អាច​ប្រមូលបាន​ប្រមាណ ៣​លាន​ដុល្លារ​អាម៉េរិក តាមរយៈ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ការ ផ្តល់​មូលនិធិ​ដទៃទៀត​។ លោក​បាន​និយាយថា​ប៉ុន្តែ "​ប្រសិនបើ​យើង​មិនមាន ៨ លាន​ដុល្លារ​នេះ​ទេ វា​នឹងមាន ការលំបាក​សម្រាប់​យើង ដើម្បី​អនុវត្ត​សកម្មភាព​ទាំងអស់​របស់​យើង​»​។​ ​គួរ​បញ្ជាក់ថា Timbuktu គឺជា​រដ្ឋធានី​សេដ្ឋកិច្ច វប្បធម៌ និង​មជ្ឈមណ្ឌល​សម្រាប់​ការឃោសនា របស់​សាសនា ឥស្លាម នៅ​ទូទាំង​ទ្វីបអាហ្វ្រិក ក្នុងអំឡុង​សម័យ កាល​ទីក្រុង​មាស នៅក្នុង សតវត្ស​ទី ១៥ និង​ទី​១៦ ៕