ខេត្តឧត្ដរមានជ័យ÷ លោកតាញ់បុត្តា ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីកសិកម្មខេត្តឧត្ដរមានជ័យ លោកសូតស៊ីសុខឃាង បានប្រព្រឹត្តអំពើពុករលួយ យ៉ាងធ្ងន់ធ្ងរដ៍យូលង់ ប្រម៉ូលប្រាក់ពី អាជីវករលក់សាច់ជ្រូកតាមតូបនៅតាមផ្សារ ក្នុងមួយក្បាល ៤០០០ រៀល មានមួយខែ១០ម៉ឺនរៀល និងមួយឆ្នាំ១លានរៀលដែលជាញើសឈាមរាស្រ្ដដោយគ្មានច្បាប់អនុញ្ញាត។ផ្ទុយពីសេចក្ដីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល និងសារាចរណ៍ណែនាំរបស់ក្រសួងកសិកម្មរុក្ខាប្រម៉ាញនិងនេសាទ និងប្រកាសពាក់ព័្ធន។
ថ្ងៃទី២៧ខែធ្នូឆ្នាំ២០១៨នេះ ឯកឧត្ដម តាន់ ផាន់ណារ៉ា អគ្គនាយកដ្ឋានសុខភាសត្វនិងផលិតកម្មសត្វ ថាគ្មានច្បាប់ឯណា អោយពេទ្យសត្វ ដើប្រម៉ូលប្រាក់តាមតូបអាជីវករ លក់សាច់ជ្រូកនៅតាមផ្សារនោះទេ មានតែបង់ប្រាក់តាមក្បាល នៅក្នុងសត្តឃាតដ្ឋាន តែប៉ុណ្ណោះ ឯកឧត្ដមបានបញ្ជាក់ថា ច្បាប់បង្កើតសត្តឃាតដ្ឋាន គឺមានតំលៃ១លានរៀល ក្នុងមួយអណត្ត គឺមានរយៈពេល៥ឆ្នាំ ហើយក៍គ្មានច្បាប់អនុញាតអោយពេទ្យសត្វដើប្រម៉ូលប្រាក់ តាមតូបលក់សាច់ជ្រូកនៅក្នុងផ្សារនោះដែ។
អាជីវករនៅផ្សារអន្លង់វែង ក្នុងភូមិអូរជញ្ជៀន ឃុំអន្លង់វែងស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ ថាពួកគាត់ត្រូវបានពេទ្យសត្វខេត្តអោយពួកគាត់បងប្រាក់ក្នុងមួយឆ្នាំ(មួយលានរៀល)និងមួយក្បាល៣៤០០០រៀល។ រីឯអាជីវករលក់សាច់ជ្រូកនៅផ្សារទួលស្វាយថាបង់ប្រាក់អោយទៅពេទ្យសត្វក្នុងមួយឆ្នាំ៥៧ម៉ឺនរៀលនិងក្នុងមួយខែ១០ម៉ឺនរៀល នៅផ្សាអូស្មាច់អាជីវករលក់សាច់ជ្រូកបង់ក្នុងមួយនាក់៤៥ម៉ឺនរៀលក្នុងមួយឆ្នាំ។
សកម្មភាពទាំងអស់ខាងលោក លោកតាញ់បុត្តា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីកសិកម្មខេត្តលោក សូត្រ ស៊ីសុខឃាង កំពុងតែផ្គើន និងសេចក្ដីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលនិងសារាចរណែនាំរបស់ក្រសូងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងសៀវភៅបន្ទុករបស់ក្រសួងសេដ្ឋកិច្ចនិងហរញ្ញវត្ថុ។
អាជីវករនៅខេត្តឧត្ដរមានជ័យបានបញ្ជាក់ថាសកម្មទាំងពេទ្យសត្វដើប្រម៉ូលប្រាក់តាមតូបអាជីវករ ប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំ បានកើតមានច្រើនឆ្នាំមកហើយ ដែលជាទង្វើនៃអំពើពុករលួយរបស់ពេទ្យសត្វនៃមន្ទីកសិកម្ម ខេត្តឧត្ដរមានជ័យដែលមិនអាចលុបបំបាត់បាន។
លោក តាន់ ផាន់ណារ៉ា អគ្គនាយកដ្ឋានសុខភាសត្វនិងផលិតកម្មសត្វ មិនអោយកើតមានតទៅទៀតបានទេ ព្រោះគ្មានពេទ្យសត្វឯណា?ទៅដើប្រម៉ូលប្រាក់នៅតាមតូបអាជីវករលក់សាច់ជ្រូកនៅតាមផ្សារនោះទេមានតែនៅតាមសត្តឃាតដ្ឋានតែប៉ុណ្ណោះ៕ប៉ែន នួន