ខេត្តកំពង់ឆ្នាំង:តាមប្រភពព័ត៌មានពីមន្ត្រីសាលាស្រុកកំពង់ត្រឡាចដែលមិនសប្បាយចិត្តនឹងអំពើកឹបកេងប្រវ័ញ្ចយកដីរដ្ឋមកធ្វើជាដីឯកជននោះពួកគាត់បានបង្ហើបឲ្យដឹងថាថ្មីៗថានេះជាដីរបស់សាលាស្រុកកំពង់ត្រឡាចដែលមានចំនួន ៨ ហិកតាមានប័ណ្ណកម្មសិទ្ធិប្លង់រឹងដែលស្ថិតនៅក្នុងបញ្ជីសារពើភ័ណ្ឋរបស់របស់ ត្រូវបានមន្រ្តីខិលខូចដាក់សំណើរទៅក្រសួងមហាផ្ទៃស្នើរសុំកាត់ពីរដ្ឋ ចំនួន២ ដើម្បីធ្វើតំបន់ប្រតិបត្តិការសឹករងកំពង់ត្រឡាចបន្ទាប់ពីក្រសួងមហាផ្ទៃសម្រេចឱ្យ ចំនួន ២ តាមការស្នើសុំ ប៉ុន្តែត្រូវបានមន្ត្រីខិលខូចបន្លំយកបន្ថែមចំនួន ៣ហិកតាទៀតសរុបចំនួន ៥ហិចតា ក្នុងនោះ២ហិកតា គឺធ្វើជាទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ត្រឡាច ។
ចំណែក ៣ ហិកតាទៀតត្រូវបានមន្រ្តីខិលខូចពុះឡូរ័ចែកគ្នាលក់និងឱ្យក្រុមហ៊ុនមួយផ្នែកជាអ្នកឈរលក់ដោយដីទំហំ ត្រឹម៥គុណនឹង ២២ម៉ែត្រក្នុងតម្លៃពី ៥ ទៅ ៧ពាន់ដុល្លារ ហើយមានការចុះហត្ថលេខាដឹងឮពីភូមិឃុំស្រុក ទៀតផង។ ជុំវិញបញ្ហាមិនប្រក្រតីខាងលើនេះលោកឈឹម វុទ្ធា
អភិបាលស្រុកកំពង់ត្រឡាចមិនបានឆ្លើយតបអ្នកយកព័ត៌មានថាទេ រឿងនេះ ហើយបើចង់ដឹងទៅសួរលោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងទៅ ។
ចំលែកលោកឧត្តមសេនីយ៍ទោ ធន់ ធឿនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងបានមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានយើងអោយដឹងថា ពិតជាមានការស្នើរសុំដីចំនួន ២ហិចតា ដើម្បីធ្វើទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ត្រឡាចពិតមែន ហើយក៏បានទទួលស្គាល់ពីក្រសួង
មហាផ្ទៃថាបានប្រគល់អោយដែរ។
ប៉ុន្តែត្រង់ថាលើសពីលើនេះ លោកអត់ដឹងនោះទេ លោកអោយទៅសួរឯកឧត្តមអភិបាលខេត្តទៅ ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំងក៏បានប្រាប់អ្នកយកព័ត៌មានយើងថា សូមឲ្យទៅឆែកត្រួតពិនិត្យបច្ចុប្បន្នភាពថ្មី នៃបញ្ជីសារពើរភ័ណ្ឌទៅឯកឧត្តមមិនអាចឆ្លើយបានទេ។
ពាក់ពន្ធ័និងព័ត៏មានខាងលើនេះសូមសុំណូមពរដល់សម្ដេច ក្រឡាហោម ស ខេងមេត្តា ដាក់ក្រុមអត្ដធិការកិច្ចចុះត្រួតពិនិត្យមើលឡើងវិញផង