( វីដេអូ) UN: មនុស្ស ១១​ពាន់​នាក់ ជម្លៀសចេញ ពី​អ៊ុយ​ក្រែ​ន ទៅ​រុស្ស៊ី

0

​មនុស្ស​ប្រមាណ ១១​ពាន់​នាក់ បាន​ជម្លៀស​ខ្លួន ចេញពី​ប្រទេស អ៊ុយ​ក្រែ​ន​ទៅកាន់​រុស្ស៊ី ខណៈដែល​មនុស្ស​ចំនួន ៥៤​ពាន់​នាក់​ផ្សេងទៀត បាន​ភៀសខ្លួន​ទៅកាន់​តំបន់​ផ្សេងទៀត នៅក្នុង ប្រទេស​អ៊ុយ​ក្រែ​ន បន្ទាប់ពី​មាន​ជម្លោះ​កើតឡើង ។ នេះ​បើ​

យោងតាម​ការលើកឡើងរ​បស់​អង្គការ សហ ប្រជាជាតិ​ហៅ​កាត់​ថា UN នា​ថ្ងៃ​សុក្រ​នេះ ។​ ​ចាប់តាំងពី​ជម្លោះ កើតមានឡើង នា​ឆ្នាំ​២០១៤ នេះ ប្រជាជន​អ៊ុយ​ក្រែ​ន​ប្រមាណ ១១​ពាន់​នាក់ បាន ភៀសខ្លួន ទៅកាន់​ប្រទេស រុស្ស៊ី ។ នេះ​បើ​យោងតាម ការលើកឡើង​របស់លោក​ស្រី Melissa Fleming អ្នកនាំពាក្យ​របស់​ភ្នាក់ងារ ជនភៀសខ្លួន ប្រចាំ​អង្គការសហប្រជាជាតិ ។ លោកស្រី​បាន បន្ថែមថា ជនភៀសខ្លួន​ភាគច្រើន មកពី​តំបន់​ភាគ​ខាងកើត ប្រទេស អ៊ុយ​ក្រែ​ន ។​ ​

អ្នកនាំពាក្យ​រូបនេះ​បាន​បន្តថា ក្នុងចំណោម​ជនភៀសខ្លួន​ទាំងអស់ មាន​មនុស្ស​ត្រឹមតែ​៩៥០០​នាក់​ប៉ុណ្ណោះ ដែល​ស្នើសុំ​សិទ្ធ​ជ្រកកោន ។ ដោយឡែក​អ្នកដទៃ​ផ្សេងទៀត ភាគច្រើន​គេ​ស្វែងរក​ត្រឹម​សិទ្ធ​ស្នាក់នៅ​បណ្តោះអាសន្ន ស្របច្បាប់​មួយ​ប៉ុណ្ណោះ ព្រោះ​ពួកគេ​បារម្ភ​ខ្លាច​ជាប់​ពាក់ព័ន្ធ​ជាមួយ​ភាព​ស្មុគ ស្មាញ​ផ្សេងៗ ហើយ​អាច​នឹងមាន​បញ្ហា​កើតឡើង ក្នុងករណី​ពួកគេ​ចង់​វិលត្រឡប់​ទៅកាន់​ប្រទេស អ៊ុយ ក្រែ​ន​វិញ ។​ ​

សូមជម្រាបថា ក្នុងចំណោម​អ្នក​ភៀសខ្លួន​ទាំងនោះ ភាគច្រើន​ប្រមូលផ្តុំ នៅក្នុង​ទីក្រុង​Rostov-on- Don និង Bryansk ភាគ​ខាងលិច​ប្រទេស​រុស្ស៊ី ជាប់​បន្ទាត់​ព្រំដែន​ប្រទេស​អ៊ុយ​ក្រែ​ន ។ នេះ​ជាការ លើកឡើង របស់លោក​ស្រី Fleming ដោយ​មិនបាន​បញ្ជាក់​ច្បាស់​ថា តើ​ជនភៀសខ្លួន​ទាំងនោះ មាន​សញ្ជាតិ​ដើម ជា​ជនជាតិ រុស្ស៊ី ឬ​អ៊ុយ​ក្រែ​ន​នោះទេ ៕