អ្នកមានអំណាចមិនអនុវត្តតាមគោលនយោបាយឈ្នះៗ របស់សម្ដេចតេជោទេ ចូលចិត្តតែ ប្តឹង.ៗ អាងតែខ្លួនមានលុយនិងអំណាច

0

កំពង់ឆ្នាំង÷ពាក់ពន្ធ័ករណី រឿងលោកជំទាវ ម្នាក់ ដែលគេស្គាល់ថាមានស្វាមីជារដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានដាក់ពាក្យបណ្ដឹងទៅស្នងការខេត្តកំពង់ឆ្នាំងដោយចោទថា ប្រជាពលរដ្ឋ ពិការជេីងម្នាក់ ពីបទ(រំលោភទំនុកចិត្ត)ដោយគ្មានមូលដ្ឋានច្បាស់លាស់ តើរឿងនេះទៅជាបែបណាបន្ទាប់ពីលោកស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានចេញលិខិតអញ្ជេីញប្រជាពលរដ្ឋមកសួរនាំ ។ 

ពាក់ពន្ធ័កាលពីឆ្នាំ1997លោក ជួន ធៀប បានទៅទិញដីនៅភូមិទួលសំរោងនិងភូមិចាន់ត្រក ឋិតនៅចំណុចត្នោតមួយដើម ដែលមានទំហំ292ហិចតា ដែលមានសាក្សីនិងមានអាជ្ញាធរភូមិឃុំស្រុក និងសូរិយោដី ទទួលស្គាល់ត្រឹមត្រូវស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ លុះរហូតមកដល់ឆ្នាំ២០០៣-២០០៤ក៏បានសម្រេចពុះលក់ដីនោះបន្តឲ្យទៅលោកជំទាវ សម មុន្នីកា ចំនួន 72 ហិកតា ដែលមានអាជ្ញាធរចុះហត្ថលេខាដឹងឮនិងកំណត់យ៉ាងច្បាស់លាស់។ ក្រោយមកទៀតដោយសារតែដី 72 ហិចតា នោះ មិន ដល់ចំណុចផ្លូវខាងក្រោយមួយទៀត ដែលលោកជំទាវ សម មុន្នីកា ចង់បាន ក៏លោកជំទាវបានសុំទិញពីលោក ជួន ធៀប ចំនួន 10 ហិកតា ថែមទៀត ដើម្បីឱ្យព្រំដីនោះបានជាប់ផ្លូវក្រោយផង។

ហើយការទិញដូរនោះក៏មានអាជ្ញាធរដឹងលឺដូចកាលពីមុន សូមបញ្ជាក់ថា=ចាប់តាំងពីលោកជំទាវ សម មុន្នីកា ទិញដីពីលោក ជូន ធៀប ពីរដងនោះ មានចំនួនសរុប 82 ហិចតា។ ចាប់តាំងពីឆ្នាំ ២០០៣-២០០៤រហូតមកដល់ឆ្នាំ 2018 នេះមានរយះពេល15ឆ្នាំហេីយ លោកជំទាវ សម មុនី្នកា មិនបានមកថែរក្សាដីនោះទេទុកចោលព្រៃដុះពេញ។ បន្ទាប់មកប្រជាពលរដ្ឋរស់នៅឃុំបន្ទាយព្រាលឃើញដីនោះនៅទំនេរ ច្រេីនពេកពួកគាត់ក៏បានទៅកាប់រុករានយកមកធ្វើស្រែចំកាអស់មួយចំណែករហូតមកដល់សព្វថ្ងៃនេះទៅដោយលោកជំទាវ សម មុន្នីកា ជាម្ចាស់ដីមិនបានដឹងនោះទេដោយសារតែគាត់ទុកដីចោលយូរពេក។

រហូតមកដល់បច្ចុប្បន្ននេះដោយសារប្រទេសកម្ពុជា មានសុខសន្តិភាព គ្រប់គ្រាន់ ពេញលេញ ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់ រាជរដ្ឋាភិបាល ក្នុងពេលបច្ចុប្បន្ន និងមានអ្នកចូលមកវិនិយោគទុនច្រេីន ដីចាប់ផ្ដើមមានហាងឆេងខ្ពស់ ទើបនៅថ្ងៃទី18 នេះលោកជំទាវ សម មុន្នីកា ក៏បានទាក់ទងមកលោក ជួន ធៀបឲ្យទៅចង្អុលបង្ហាញព្រំដីដើម្បីយកគ្រឿងចក្រទៅឈូសឆាយព្រំដីឲ្យច្បាស់លាស់។ ពេលនោះលោក ជួន ធៀបក៏បានទៅចង្អុលបង្ហាញទីតាំងព្រំដីដែលបានកំណត់តាំងពីពេលទិញក្នុងឆ្នាំ2003នោះមក ហើយគាត់ក៏ត្រឡប់មកផ្ទះវិញ។
ស្រាប់តែ ពី .បី ថ្ងៃក្រោយមកក៏បានធ្វើដំណើរទៅតាមផ្លូវនោះវិញស្រាប់តែឃើញគ្រឿងចក្រ មិនបានឈូសឆាយព្រំដូចគាត់បានចង្អុលបង្ហាញនោះទេបែរជាមកឈូករំលោភទៅលើដីរបស់ឈ្មោះ កុយ វណ្ណារ៉ា ដែលមានក្បាល50m ដែលជាដីលោក ជួន ធៀបបានលក់ឲ្យ គេចំនួន 20 ហិចតា កន្លងមកដែលមានអាជ្ញាធរនិងសាក្សីដឹងឮដូចគ្នា។ ខណៈពេលនោះលោក ជួន ធៀប ក៏បានឃាត់គ្រឿងចក្រទាំងអស់នោះឲ្យផ្អាកសកម្មភាពជាបណ្តោះអាសន្នសិនដោយរង់ចាំចរចាពីសំណាក់លោកជំទាវ។ មិនបានប៉ុន្មានថ្ងៃផងស្រាប់តែមានលិខិតអញ្ជេីញពីលោក ឡុច វណ្ណារ៉ា ស្នងការនគបាលខេត្តកំពង់ឆ្នាំងកោះអញ្ជើញលោក ជួន ធៀប មកដោះស្រាយគ្នាពាក់ព័ន្ធទៅនឹងរឿងបណ្ដឹងរបស់លោកជំទាវ សម មុន្នីកា ប្តឹងពីបទ(រំលោភទំនុកចិត្ត)ទៅវិញដោយចោទលោកជួន ធៀប ថាបានលួចដីប្រជាពលរដ្ឋទៅលក់ឲ្យគាត់។

តែធាតុពិតក្រោយការបកស្រាយរបស់លោកមេភូមិទួលសំរោង ចាស់ ដែលគាត់បានចុះហត្ថលេខានិងដឹងឮក្នុងការទិញលក់រវាងលោកជំទាវនិងលោកជួនធៀបបានបំភ្លឺថាការពិតទៅដីរបស់លោក ជួន ធៀប ដែលទិញពីឆ្នាំ1997នោះគឺមានព្រំប្រទល់ផ្នែកខាងកើតជាប់នឹងស្រុករលាប្អៀរនិងខាងលិចជាប់នឹងស្រុកទឹកផុសដែលមានខ្សែបន្ទាត់ព្រំប្រទល់យ៉ាងច្បាស់លាស់។ តែដោយសារតែប្រជាពលរដ្ឋរស់នៅឃុំបន្ទាយព្រាលពួកគាត់បានឃើញដីនេះនៅទំនេរស្មានតែគ្មានម្ចាស់ហេីយព្រៃដុះច្រេីនពួកគាត់ក៏បានកាប់រុករៀនធ្វើស្រែចម្ការតាំងពីពេលនោះមក ហើយក៏គ្មានអ្នករំខានដែរដូច្នោះចំនួនដីរបស់លោកជំទាវគឺត្រូវបាត់បង់អស់ខ្លះហើយដោយសារប្រជាជនកាប់គាស់យកមិនមែនលោជួនធៀបយកទេកំុច្រឡំ។

រីឯលោក ជួន ធៀប ដែលរងបណ្តឹងពីលោកជំទាវបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានជាង ២០ អង្គភាពថាការពិតទៅដីរបស់លោកជំទាវ សម មុន្នីកា ដែលទិញពីគាត់ពីរដងមានទំហំសរុប 82 នោះមិនបានបាត់បង់ច្រេីននោះទេគឺបាត់បង់តិចតួចតែប៉ុណ្ណោះទៅលើប