បន្ទាយមានជ័យ៖ ទាំងមន្ត្រីអាជ្ញាធរដែនដីថ្នាក់ខេត្ត ថ្នាក់ស្រុកនិងមន្ត្រីសមាគមអតីតយុទ្ធជន មិនអាចកាត់ឆ្បៀលដីសម្បទានសង្គមកិច្ចការ៉េ២ឬទំហំ២.២២២ហិចតានៅភូមិសាស្ត្រស្រុកបីគឺស្រុកថ្មពួក ស្វាយចេកនិងភ្នំស្រុកខេត្តបន្ទាយមានជ័យជូនអ្នកមានដីហើយនិងឈ្នួញដីនោះទេ ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ ទាំងលោកឧត្តមសេនីយ៍ទោភ្លន់ តារា រងយោធភូមិភាគទី៥ -មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនខេត្តបន្ទាយមានជ័យ ទាំងលោកអភិបាលស្រុក និងប្រធាន អនុប្រធានមន្ទិរ អង្គភាពពាក់ព័ន្ធបានអះអាងដូច្នេះក្នុងកិច្ចប្រជុំរកដំណោះស្រាយករណីសំណើសុំដីទំហំ១.០១២ហិចតាពីដីសម្បទានសង្គមកិច្ច២.២២២ហិចតានោះជូនមនុស្សដែលថាជាពលរដ្ឋនៅភូមិថ្មគោល ភូមិផ្គាំ ភូមិប្រាសាទវៀន ឃុំផ្គាំស្រុកស្វាយចេកនិងការចុះទៅពិនិត្យផ្ទាល់ដល់ទីតាំងដីកាលពី១ថ្ងៃេពេញថ្ងៃទី២៧ខែធ្នូឆ្នៃ២០១៨ ។
លោកមេភូមិថ្មគោល ភូមិផ្គាំ ភូមិប្រាសាទវៀន ឃុំផ្គាំស្រុកស្វាយចេកនិងជាតំណាងប្រជាពលរដ្ឋចំនួន៤នាក់ ដែលបានចូលរួមប្រជុំបានសំអាងថា ពលរដ្ឋខ្លួនខ្វះខាតដីធ្លី ហើយបានចូលទៅអាស្រ័យផលលើដីនោះ ហើយពលរដ្ឋក៏បានសកម្មគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជានិច្ច ។ហេតុនេះ សំណេីសុំផ្តល់ដីទំហំ១០ .១២០ .០០០ម៉ែត្រការ៉េឬ១.០១២ហិចតាដែលស្ថិតចំណុចគោកស្រុក ចំណុចអូរជ្រៅ ចំណុចយាយយិន ចំណុចកន្សែង និងចំណុចអ៊ីុវ(ដីតំបន់២២២២ហិកតា)ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
តែអជ្ញាធម៌ ស្រុកស្វាយចេកថា : បងប្អូនពលរដ្ឋទាំងនោះ មិនមែនសុទ្ធតែខ្វះខាតដីធ្លីទេ តែពួកគាត់បានទៅចាប់ដីព្រៃឈើរបស់រដ្ឋនិងមានអ្នករត់ការឬអ្នកធំអ្នមានបង្អែកនិងឈ្មួញដីនៅពីក្រោយខ្នង ។
នៅពេលទៅពិនិត្យទីតាំងដីជាក់ស្តែងនិងវាយតម្លៃដំណើរការសាងសង់ផ្ទះជូនអតីតយុទ្ធជន លោកឧត្តមសេនីយ៍ភ្លន់ តារា ជាប្រធានសមាគមអតីតយុទ្ធជនខេត្តបន្ទាយមានជ័យនិយាយថា: ក្នុងដីសម្បទានសង្គមកិច្ចទំហំ២.២២២ហិចតានោះ ជាក់ស្តែងបានកាត់ឆ្វៀលទំហំ៩៦៩ហិចតា ជូនពលរដ្ឋដែលខ្វះខាតដីធ្លីពិតប្រាកដ ក្រីក្រនិងបានចូលអាស្រ័យផលក្នុងដីគម្របព្រៃឈើយូរហើយចំនួនជិត១.០០០គ្រួសារ មកពីឃុំនានានៃស្រុកភ្នំស្រុក ស្រុកថ្មពួកនិងស្រុកស្វាយចេក។
ពោលគឺដីសម្បទាននេះសល់តែទំហំ ១.២៥៣ហិចតាប៉ុណ្ណោះ ។ប៉ុន្តែបើយោងមនុស្សដែលសំអាងនិងដាក់ពាក្យប្តឹងជូនអាជ្ញាធរ និងទាមទារគឺបូកសរុបគ្នាទៅស្មើនឹងដីទំហំដល់៣.០០០ប្លាយហិចតាឯណោះ។
លោកឧត្តមសេនីយ៍បន្តថា: ដីសម្បទានសង្គមកិច្ចនេះ សមាគមអតីតយុទ្ធជនមានផែនការសាងសង់ផ្ទះឈើប្រក់សង្ក័សីក្នុងខ្នងៗទំហំ៤ម៉ែត្រ៦ម៉ែត្រចំនួន២២០ខ្នង។ មកទល់ថ្ងៃនេះ សង់បាន១៣ខ្នង ហើយបន្តសាងសង់អោយបាន៤០ទៅ៥០ខ្នងនឹងធ្វើពិធីប្រគល់ ទទួលផ្លូវការ១លើកនៅត្រីមាសទី១ឆ្នាំ២០១៩ខាងមុខ ។
លោកបានបន្តថា: មកទល់ពេលនេះដែរ មានអតីតយុទ្ធជនមួយចំនួនក្នុងចំណោមអតីតយុទ្ធជន២៣៧នាក់ /គ្រួសារ បានដាក់ពាក្យស្នើសុំ ហើយសមាគមបានឯកភាពនឹងផ្តល់ជូនហើយដែរ។
ពោលគឺអតីតយុទ្ធជនម្នាក់ៗ/១គ្រួសារត្រូវទទួលបានគោលរបបនូវផ្ទះ១ខ្នង ដីសង់ផ្ទះទំហំ៣០ម៉ែត្រគុណ៥០ម៉ែត្រនិងដីបង្កបង្កើនផលទំហំ១,៥ហិចតា។
លោកឧត្តមសេនីយ៍ទោ ភ្លន់ តារា ប្រាប់សារព៍ត័មានបន្ថែមដូច្នេះថា លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបាននិយាយថា: គោលការណ៍ដោះស្រាយផលប៉ះពាល់ដីជូនបងប្អូនប្រជាពលរដ្ឋដែលខ្វះខាតពិតប្រាកដ គឺរដ្ឋបាលខេត្តនិងសមាគមបានធ្វើរួច ហើយពលរដ្ឋមកពីស្រុកភ្នំស្រុក ថ្មពួកនិងស្វាយចេកបានយល់ព្រមនិងទទួលយកអស់ផងដែរ។
ប៉ុន្តែកន្លងមកនិងបច្ចប្បន្ន មានមេខ្លោងញុះញង់ ចលនាពលរដ្ឋទៅចាប់ដីនិងសង់សំណង់អាណាធិបតេយ្យជាច្រើនក្នុងដីការ៉េ ២ឬទំហំ២.២២២ហិចតា។ ក្នុងនោះសមត្ថកិច្ចបានចាប់ឃាត់ខ្លួនមេខ្លោង៣នាក់ដាក់ពន្ធនាគារ។ ហើយបើករណីនៅមានជនណាផ្សេងទៀតឬឈ្មួញដីទៅបង្កបញ្ហា ញុះញង់ពលរដ្ឋអោយចូលកាន់កាប់ដីសម្បទានសង្គមកិច្ចនោះទៀត អាជ្ញាធរនិងសមាគមមានតែដាក់អោយសមត្ថកិច្ចជំនាញនិងស្ថាប័នតុលាការចាត់ការតាមនិតិវិធីបន្តទៀត។
លោក លី សារី ថ្លែងប្រាប់បន្ថែមដូច្នេះថា :[ រូបភាព-សម្លេងដើម…] ៕ដោយ៖ឃិន គន្ធា