ខេត្តមណ្ឌលគិរីៈ
មន្ត្រីជំនាញកងកំលាំងសរុប០៤នាក់ជាប់ពាក់ព័ន្ធសង្ស័យដេញរថយន្តដឹកបទល្មើសព្រៃឈេីបណ្តាលឲ្យមនុស្សស្លាប់០១នាក់រងរបួសស្រាលធ្ងន់០៣នាក់ត្រូវបានស្នងការដ្ឋានគរបាលខេត្តឃាត់ខ្លួនបញ្ជូនបន្តទៅកាន់អយ្យការអមសាលាដំបូងខេត្តដើម្បីស៊ើបសួរចម្លើយនៅព្រឹកនេះ។
ភ្នាក់ងាររាយការណ៍ឱ្យដឹងថាសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសហការជាមួយកំលាំងអធិការដ្ឋាននគរបាលស្រុកកែវសីមាឈានទៅឃាត់ខ្លួនជនសង្ស័យសរុប០៤នាក់អស់រយ:ពេលមួយយប់ដេីម្បីសាកសួរបំភ្លឺជុំវិញករណីបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមានមនុស្សស្លាប់០១នាក់និងរងរបួសស្រាលធ្ងន់០៣នាក់នៅចំណុចគីឡូម៉ែត្រលេខ១៣៦ក្នុងភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨វេលាម៉ោង៦និង២៤នាទីនោះ។
ឧត្ដមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរងទទួលផែនយុត្តិធម៌បានឲ្យដឹងថា ជនជាប់ពាក់ព័ន្ធករណីខាងលេីទាំងអស់មាន០៧នាក់តែជាក់ស្ដែងឃាត់បាន០៤នាក់បញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធីនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ នេះមានឈ្មោះដូចខាងក្រោម:
ទី១. ឈ្មោះ យូ រ៉ាវុធ ភេទប្រុស អាយុ៥១ឆ្នាំ បុខរបរយោធាទី២. ឈ្មោះ វ៉ាន់ រួន ភេទប្រុសអាយុ៥៤ឆ្នាំ នគរបាលទី៣. ឈ្មោះ ស្រ៊ុន ឈួន ភេទប្រុសអាយុ៤៣ឆ្នាំ មុខរបរ មន្ត្រីរដ្ឋបាលព្រៃឈេីនិងទី៤ ឈ្មោះ សៀង ចំរ៉ុង ភេទប្រុស អាយុ៣៥ ឆ្នាំ មុខរបរ មន្ត្រីនគរបាល។
សមត្ថកិច្ចបញ្ជាក់ថានៅសល់ជនសង្ស័យចំនួន០៣នាក់ទៀតបានរត់គេចខ្លួនដែលសមត្ថកិច្ចបានស៊ើបដឹងច្បាស់មានឈ្មោះទី១ឈ្មោះ នី អ្នកសារព័ត៌មានមិនស្គាល់អង្គភាពទី២ឈ្មោះណាងអ្នកសារព័ត៌មាននិងទី៣ ឈ្មោះ កាណួត ជាយោធា សមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវដើម្បីចាប់ឃាត់ខ្លួនបន្តទៀត៕
័