តុលាការ​ខេត្តស្វាយរៀង​ ពន្យារពេល​រុះរើផ្ទះ​ ក្រោយមានមានពលរដ្ឋជាង ១០០គ្រួសារ ផ្ដិតមេដៃអះអាងថា លោកយាយ កឹម សារ៉ាត់ ជាម្ចាស់កម្មសិទ្ធិដីស្របច្បាប់

0

ស្វាយរៀង៖ នៅព្រឹកថ្ងៃទី២៨ខែធ្នូឆ្នាំ២០១៨នេះម្ចាស់ដីលោកយាយកឹម សារ៉ាត់និងកូនព្រមទាំងប្រជាពលរដ្ឋជាង១០០នាក់បានមកជួបជុំគ្នាជួយគាំទ្របានលើកដៃសំពះសុំបទអន្តរគមន៍ពីសំណាក់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីពាក់ពន្ធ័ទៅនឹងលោកគង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តស្វាយរៀងបានបញ្ជូនក្រុមការងារ យកសាលក្រមស្ថាពរចុះរុះរើផ្ទះរបស់លោកយាយ កឹម​សារ៉ាត់​នៅថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ ២០១៨តែ​ការ​រុះរើ​នេះ​ត្រូវ​បាន​ពន្យារពេល​ ដោយសារ​មានការ​តវ៉ា​ខ្លាំង​ៗពីប្រជាពលដ្ឋ​មេភូមិ​និង​មេឃុំខណ:ដែល​ប្រជាពលរដ្ឋចំនួន១០៦គ្រួសារ បាននាំគ្នាផ្ដិតមេដៃអះអាង បញ្ជាក់ថា លោក​យាយ កឹម សារ៉ាត់ ជាម្ចាស់កម្មសិទ្ធិដីស្របច្បាប់ នៅចំណុចភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក យ៉ាងពិតប្រាកដ ដោយរស់នៅយ៉ាងសុខសាន្ត តាំងពីឆ្នាំ១៩៧៩មកម្ល៉េះ ។

ទាក់ទង​ករណី​នេះមេ​ភូមិ​ មេឃុំ​ និងអតីតមេឃុំចាស់មិនសហការឱ្យរុះរេីផ្ទះនិងយកដីរបស់លោកយាយកឹម​សារ៉ាត់​នេះដោយពួកគាត់អះអាងថា លោកយាយ កឹម សារ៉ាត់ រស់នៅ​ តាំងពីឆ្នាំ១៩៧៩មកម្ល៉េះរហូតមកដល់បច្ចុប្បន្ន ។

យោងតាមលិខិត ដែលចុះហត្ថលេខានិងផ្តិតមេដៃ ទទួលស្គាល់ដោយ លោក នន់ សាផន មេភូមិកំពង់ត្រាច និង លោក យូ យ៉ុន មេឃុំកំពង់ត្រាចបានបញ្ជាក់ថា” ឈ្មោះ កឹម សារ៉ាត់ ភេទស្រី ពិតជាមានដីបណ្ដោយទំហំ ៦៥ម៉ែត្រ និង ទទឹង ២៨ម៉ែត្រ បានកាន់កាប់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់សព្វថ្ងៃ។ ដីនេះមិនមានការពាក់ព័ន្ធ ក្នុងការជាប់កិច្ចសន្យាលក់ ឬបញ្ចាំទៅឲ្យបុគ្គលណាម្នាក់ ឬស្ថាប័នណាឡើយ”។

បើយោងតាមសេចក្ដីអះអាង ដែលផ្ដិតមេដៃ ដោយប្រជាពលរដ្ឋ ចំនួន១០៦ គ្រួសារបានបញ្ជាក់ថា” យើងខ្ញុំទាំងអស់គ្នា ជាប្រជាជន រស់នៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង សូមជួយផ្តិតមេដៃ និងគាំទ្រដី លោកយាយ កឹម សារ៉ាត់ ដែលមានទំហំ ៦៥ម៉ែត្រ និងទទឹង២៨ម៉ែត្រដោយមេភូមិ និងមេឃុំកំពង់ត្រាចបានចែក ឲ្យរស់នៅតាំងពីថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ “។

ពាក់ព័ន្ធករណីនេះ ប្រជាពលរដ្ឋបានបង្ហាញ ការងឿងឆ្ងល់យ៉ាងខ្លាំង ដោយចោទជាសំណួរទៅកាន់ លោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តស្វាយរៀង ថាលិខិត ជូនដំណឹងបញ្ជាក់ថា នឹងចុះរុះរើផ្ទះឬ ខ្ទមចេញនៅភូមិតាត្រាវ ចុះហេតុអ្វីបានជាគ្រោងរុះរើផ្ទះរបស់ លោកយាយ កឹម សារ៉ាត់ ដែលស្ថិតនៅទីតាំងភូមិកំពង់ត្រាចទៅវិញ ដែលមានចម្ងាយ ខុសគ្នារាប់គីឡូម៉ែត្រឯណោះ ។

ពាក់ពន្ធ័និងរឿងរ៉ាវដីរបស់លោកយាយកឹម សារ៉ាត់នេះដោយសារមានពាក្យសុំអន្តរគមន៍លើការអនុត្តន៍ដោយបង្ខំពីប្រធានមន្ទីរកសិកម្មខេត្តស្វាយរៀងដែលចុះហត្ថលេខាដោយលោកថាច់ រតនាជាប្រធានមន្ទីរទៅតុលាការសាលាដំបូងខេត្តស្វាយរៀងនៅថ្ងៃទី៤ខែកក្កដាឆ្នាំ២០១៦ដែលជាម្ចាស់បំណុលនៃការអនុវត្តក្នុងសំណុំរឿងអនុវត្តតាមសាលក្រមរដ្ឋវប្បវេណីលេខ១០១ចុះថ្ងៃទី២៣ខែសីហាឆ្នាំ២០០៥របស់សាលាដំបូងខេត្តស្វាយរៀង។

សូមបញ្ជាក់ថានៅវេលាម៉ោង២.០០នាទីថ្ងៃទី២៨ធ្នូនេះប្រជាពលរដ្ឋដែលមកគាំទ្រម្ចាស់ដីនៅតែជួបជុំគ្នាដដែលដើម្បីទទួចសុំអោយសម្តេចតេជោហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជួយរកយុត្តិធម៌ផងដែរ។