រដ្ឋបាលខេត្តសៀមរាបបានបិតប្រកាសជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដីចំនួន៣,១៧៧ ជូន ក្នុងភូមិចុងកៅស៊ូ និងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម

0

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាបបានបិតប្រកាសជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដីចំនួន៣,១៧៧ ក្នុងភូមិចុងកៅស៊ូ និងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ បានធ្វើការបិទប្រកាសជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដី របស់ប្រជាពលរដ្ឋ ក្នុងភូមិចុងកៅស៊ូចំនួន១៥២៨ក្បាលដី និងភូមិធ្លកអណ្តូងចំនួន៣០២៥ក្បាលដី។ ពិធីនេះ បានធ្វើឡើងនៅក្នុងបរិវេណវត្តប្រាសាទត្រាំនាគ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប។
លោកប៊ូជុំ សម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានមានប្រសាសន៍ថា ការបិតផ្សាយនេះ គឺដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចុះបញ្ជីដីធ្លីក្នុងភូមិទាំងពីរខាងលើ បានពិនិត្យផ្ទៀងផ្ទាត់មើលទិន្នន័យ ឈ្មោះ សវតា ទំហំដី ប្រភេទទ្រព្យ ទីតាំងដី រូបរាងដី របស់ពួកគាត់។ លោកថា ការប្រកាសនេះ ជាឧិកាសចុងក្រោយដែលអ្នកពាក់ព័ន្ធទាំងអស់មានសិទ្ធិកែតម្រូវ ឬជំទាស់តវ៉ាបាន ក្នុងករណីដែលពិនិត្យឃើញថា មានកំហុសឆ្គង។
លោក ប៊ូជុំ សម្បត្តិ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ឲ្យចូលរួមពិនិត្យផ្ទៀងផ្ទាត់មើលទិន្នន័យឲ្យបានគ្រប់ៗគ្នា ដើម្បីធានានូវសុក្រឹតភាព ក្នុងការចេញវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុឬប័ណ្ណកម្មសិទ្ធិដីធ្លីរបស់ខ្លួននោះ​ ដើម្បីឲ្យមានភាពងាយស្រួលក្នុងការរស់របសបងប្អូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា៖ ការបិតផ្សាយនេះ មានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ដោយមិនគិតថ្ងៃឈប់សម្រាកឡើយ​ តែបើសិនបងប្អូនមិនឯកភាពនឹងការភាន់ច្រឡំណាមួយបងប្អូនប្រជាពលរដ្ឋអាចដាក់ពាក្យបណ្តឹងតវ៉ាបានក្នុងរយ:ពេលបិតផ្សាយនេះ៕  សុុ