រូបសំណាកពុទ្ធិសែននាងកង្រីថ្មីដែលទើបតែសាងសង់រួច នៅសួននាងកង្រីក្រុងកំពង់ឆ្នាំងនិងបួងសួងសុំសេចក្តីដល់ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង

0

ខេត្តកំពង់ឆ្នាំង៖ នារសៀល ថ្ងៃទី២៧ ខែ ធ្នូ ឆ្នាំ២០១៨នៅសួននាងកង្រីស្ថិតក្នុងក្រុងកំពង់ឆ្នាំង រដ្ឋបាលខេត្តកំពង់ឆ្នាំងបានប្រារព្ធពិធីបុណ្យអភិសេកឆ្លងរូបសំណាកពុទ្ធិសែននាងកង្រីថ្មីដែលទើបសាងសង់រួច ។

ពិធីនេះប្រារព្ធក្រោមអធិបតីភាព ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវឈឹម ស្រីមុំ ដោយមានការចូលរួមពីលោកជំទាវប៉ាល់ យឿន អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ មន្រ្តីរាជការអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងកំពង់ឆ្នាំងនិងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន ក៏បានបួងសុំអោយលោកយាយទេព លោកតាដំបងដែកនិងដួងព្រលឹងពុទ្ធសែននាងកង្រីព្រមទាំងវត្ថុសាកសិទ្ធិទាំងអស់ជួយថែរក្សាមន្រ្តីរាជការ កងកំលាំប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំងសុំអោយមានសេចក្តីសុខ មានប្រាក់ចំណូលកើនឡើង ជៀសផុតពីជំងឺនិងគ្រោះថ្នាក់ផ្សេងៗជាពិសេសសុំអោយជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ហើយធ្វើដំណើរទៅណាមកណាសូមប្រកបដោយសុវត្ថិភាព។ ជាពិសេសអោយការប្រារព្ធបុណ្យខួបលើកទី៤០ថ្ងៃជ័យជំនះ៧មករានិងបុណ្យទន្លេលើកទី៥ឆ្នាំ២០១៩ខាងមុខប្រព្រឹត្តទៅទទួលបានជោគជ័យ ប្រារពពិធីបុណ្យអភិសេតឆ្លងរូបសំណាកពុទ្ធីសែននាងកង្រីថ្មីបានបញ្ចប់នៅត្រង់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះផងដែល៕