ខេត្តរតនគិរី÷ កម្លាំងអធិការនគរបាលស្រុកអូរជុំសហការជាមួយកម្លាំងព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ត ចុះបង្ក្រាបអ្នកញៀនល្បែងជល់មាន់ឃាត់ខ្លួនមនុស្សបាន២នាក់។
ប្រតិបត្តិការចុះបង្ក្រាបល្បែងស៉ីសងនេះធ្វើឡើងនៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃសុក្រ ៦រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចចម្ការស្វាយចន្ទីមួយកន្លែង ស្ថិតនៅក្នុងភូមិបរញ៉ុក ឃុំសាមគ្គី ស្រុកអូរជុំ។
មន្ត្រីនគរបាលស្រុកអូរជុំបានឲ្យដឹងថា ឃាត់ខ្លួនអ្នកញៀនល្បែង២នាក់
១-ឈ្មោះ សុខ នី ភេទប្រុស
២-ឈ្មោះ ញ៉ែន សុធី ភេទប្រុស
ទាំង២នាក់រស់នៅភូមិ/ឃុំកន្លែងកើតហេតុខាងលើ។
សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន÷ ម៉ូតូចំនួន១៨គ្រឿង មាន់ជល់ចំនួន៥ក្បាលនិងសម្ភារៈជល់មាន់មួយចំនួនទៀតផងដែរ។
បច្ចុប្បន្នកម្លាំងព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមនិតិវិធីច្បាប់៕ យក្ខឡោម