សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំប្រារព្ធ ពិធីផ្សព្វផ្សាយលទ្ធផលមហាសន្និបាត តំណាងទូទាំងប្រទេសលើកទី៤របស់សហភាពសហព័ន្ធយុវជនកម្ពុជា

0

កំពង់ធំ៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំរៀបចំពិធីផ្សព្វផ្សាយលទ្ធផលមហាសន្និបាតតំណាងទូទាំង
ប្រទេសលើកទី៤របស់សហភាពសហព័ន្ធកម្ពុជាកាលពីថ្ងៃទី២៦និង២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅថ្ងៃសុក្រ៦រោច ខែមិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តម ហួន វ៉ាន់និត អភិបាលរងខេត្តកំពង់ធំដោយមានការអញ្ជើញចូលរួមពីប្រធានអង្គភាពមន្ទីរជុំវិញខេត្តនិងសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់ខេត្ត ស្រុក ក្រុងប្រមាណជិត៣០០នាក់។

ឯកឧត្តម ជា វ៉ាន់ចាន់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំបានធ្វើរបាយការណ៍សង្ខេបពីសមិទ្ធផលការងាររយៈពេលកន្លងមកមានចំណាប់អារម្មណ៍ថានេះជាមោទនភាពរបស់ក្រុមគ្រួសារសហភាពសហពន្ធ័យុវជនកម្ពុជាខេត្តកំពង់ធំ ក្នុងបរិយាកាសសុខសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍលើគ្រប់វិស័យ ដែលជាស្នាដៃមិនអាចកាត់ថ្លៃបានរបស់រដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្នក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ហួន វ៉ាន់និត មានប្រសាសន៍ ជាការពិតណាស់ បេសកកម្មរបស់សហភាពសហព័ន្ធយុវជនកម្ពុជា គឺជាដួងព្រលឹងបន្តពីស្មារតី២ ធ្នូ ឆ្នាំ១៩៧៨ក្រោមទង់រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាដែលប្រើជីវិតធ្វើការជាដើមទុនក្នុងការដោះប្រទេសចេញពីរបបឃោឃៅព្រៃផ្សៃសម្លាប់ជាតិឯងនាពេលនោះនិងការបង្កើតសហភាពសហព័ន្ធយុវជនកម្ពុជានេះឡើងគឺដើម្បីជួយបម្រើវិស័យសង្គមដែលជាផ្នែកមួយសំរាប់អភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន កាត់បន្ថយភាពក្រីក្រ ជាពិសេសដើម្បីលើកទឹកចិត្តយុវជនឲ្យចូលរួមក្នុងកិច្ចសហប្រតិបត្តិការលើកការងារផ្សេងៗដែលសហភាព សហព័ន្ធយុវជនកម្ពុជាកំពង់តែធ្វើសកម្មភាព។ ឯកឧត្តមក៏បានបន្ថែមថា សុំឲ្យក្រុមសហភាពសហព័ន្ធយុវជនដែលជាមហាគ្រួសារតែមួយត្រូវយកចិត្តទុកដាក់ប្រឹងប្រែងសិក្សារៀនសូត្រឲ្យស្គាល់ពីអត្តសញ្ញាណជាតិ វប្បធម៌ អរិយធម៌របស់ខ្លួនឲ្យបានច្បសាលាស់ ត្រូវស្មោះត្រង់ចំពោះជាតិមាតុភូមិ ដោយយកគំរូតាមមេដឹកនាំល្អ ដែលមានវីរៈភាពស្នេហាជាតិ។

ជាចុងក្រោយឯកឧត្តមបានផ្តាំផ្ញើដល់យុវជនត្រូវមានស្មារតីទទួលខុសត្រូវ យុវជនត្រូវមានគុណធម៌ និងសីលធម៌ហើយចូលរួមជាមួយអំពើមនុស្សធម៍និងរួមគ្នាបង្កើតក្បាលម៉ាស៊ីនដល់មន្រ្តីថ្នាក់ដឹកនាំ និងត្រូវសហការជាមួយគ្រឹះស្ថានឯកជននិងបណ្ដាក្រុមហ៊ុននានាដើម្បីឲ្យសហភាពសហព័ន្ធយុវជនកម្ពុជាមានអភិវឌ្ឍទៅមុខដែលជាទិសដៅរបស់ប្រទេសជាតិយើងនាពេលអានាគត។