មន្ទីររៀបចំដែនដី ខេត្តកំពង់ឆ្នាំង ចប្រជុំត្រួនិត្យការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

0

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសុក្រ ៦ រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៨ នៅសាលប្រជុំមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផល និងផែនការ សម្រាប់អនុត្តការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដឹកនាំដោយលោក លី សុភា ប្រធានមន្ទីរ។

ដោយមានការអញ្ជើញចូលរួមពី លោកអនុប្រធានមន្ទីរទទួលបន្ទុក លោកប្រធានការិយាល័យរដ្ឋបាល, ប្រធាន អនុប្រធានការិយាល័យ ដនសភ ក្រុង-ស្រុក, ប្រធាន អនុប្រធាន ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធទាំង ៣ ក្រុម និងមន្ត្រីរដ្ឋបាល នៃកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ៕