សៀមរាបះ ដោយការយកចិត្តទុកដាក់ ក្នុងតួនាទីការពារអភិរក្ស តំបន់ការពារធម្មជាតិដែនជំរកសត្វព្រៃបឹងពែរ ដើម្បីរក្សានូវធនធានធម្មជាតិ តាមការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឲ្យមន្រ្តីអនុរក្សព្រៃឈើ ចំណុះឲ្យក្រសួងបរិស្ថាន ការពារឲ្យខានតែបាន នូវតំបន់ទទួលខុសត្រូវរបស់ខ្លួន ។
ជាក់ស្តែងកម្លាំងមន្រ្តីបរិស្ថានរ ប្រចាំស្នាក់ការបរិស្ថានភូមិខ្វាវ ឃំុខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប បានចុះប្រតិបត្តិការ ចុះល្បាតការពារទប់ស្កាត់ បទល្មើសការកាប់បំផ្លាញព្រៃឈើ ក្នុងតំបន់ការពារធនធានធម្មជាតិ ក៏ប្រទះឃើញគ្រឿងចក្រមួយគ្រឿង បានកំពុងតែធ្វើសកម្មភាព ឈូសឆាយដីព្រៃ ដោយគ្មានច្បាប់អនុញាតិ ទើប កម្លាំងស្ទាក់ចាប់បាន ត្រាក់ទ័រមួយគ្រឿង ពណ៌ខៀវ ដែលត្រូវបានស្គាល់ម្ចាស់ ឈ្មោះឈឿង ឆង ភេទ ប្រុស អាយុ 53ឆ្នាំ មានទីំនៅភូមិត្រពាំងត្រុំ ឃុំតាយ៉ែត ស្រុកសូទ្រនិគម ខេត្តសៀមរាប។
លោក ឈឿង ឆង ជាម្ចាស់គ្រឿងចក្រ បានឲ្យដឹងថា ខ្លួនបានមកសុីឈ្នួលភ្ជួរដី គុបរងដំណាំស្វាយច័ន្ទីរបស់ម្ចាស់ឈ្មោះ ណយ រ៉ា ដែលជាអ្នកធ្វើការនៅក្រុមហ៊ុនខេន ការភ្ជួរដីនេះ បានធ្វើឡើង នៅចំនុចភ្នំទំពូង ក្នុងនិយាមកា 0446240- 1484998 ខាងជើងភូមិអូរ ឃំុខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានកំលាំងបរិស្ថាន ចុះល្បាតចាប់បញ្ជូនយកមករក្សាទុកជាបណ្តោះអាសន្ន ដោយជាប់ពាក់ព័ន្ធទៅនឹងប្រព្រិត្តបទល្មើសធនធានធម្មជាតិដែនជំុរកសត្វព្រៃភ្នំត្នោត – ភ្នំពកដែលបានប្រព្រិត្តកាលពីថ្ងៃទី24 ខែធ្នូ ឆ្នាំ2018វេលាម៉ោង4;00ល្ងាច។
លុះដល់ថ្ងៃទី26 ខែធ្នូ ឆ្នាំ2018 អាជ្ញា ធរភូមិ ឃំុ នឹងសមត្ថសកិច្ចបានសហការណ៍ ចុះទៅធ្វើការត្រួតពិនិត្យនៅកន្លែងកើតហេតុ តាមនិយាមកាខាងលើឃើញថា ចំណុចដីនេះ មិនមានពាក់ព័ន្ធក្នុងតំបន់ ការពារធម្មជាតិភ្នំត្នោត ភ្នំពកនោះទេ តែទោះជាយ៉ាងណានោះ ការឈូសឆាយដីព្រៃ ដែលជាតំបន់ហាមឃាត់ និងគ្មានច្បាប់អនុញ្ញាតិ មន្រ្តីបរិស្ថានដែនជំុរកសត្វព្រៃបឹងពែរ បានប្រគល់ត្រាក់ទ័រមួយគ្រឿងជូនទៅអង្គភាពរដ្ឋបាលព្រៃឈើសង្កាត់ខ្វាវនៅថ្ងៃទី28 ខែធ្នូឆ្នាំ2018 វេលាម៉ោង9;42នាទីព្រឹកយកទៅរក្សារទុកនៅថ្នាលបណ្តុះកូនឈើបឹងឈ្នួន ស្ថិតនៅភូមិខ្វាវ ឃំុខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាបរងចាំការដោះស្រាយ។ (ដោយ ព្រំ សុខា)




































