:បន្ទាយមានជ័យ៖ ទេីបតែប៉ុន្មានថ្ងៃសោះក្រោយពីបែកធ្លាយរឿងលោក គាត ហ៊ុល ចៅសង្កាត់ធ្លាក់ឆ្នោះ2017 កំពុងកាន់កកញ្ចប់រត់ការចង់ធ្វេីចៅហ្វាយក្រុងប៉ោយប៉ែតជំនួសលោក សាន ស៊ានហូ បានបង្ហេីបទៅពលរដ្ឋដេីម្បីសុំអោយមានការគាំទ្រខ្លួនតាមបែបប្រជាពិថុត គឺមានប្រមូលសិនពិសេស អ្នកចង់ទិញ ឬ លក់ដី នៅក្រុងប៉ោយប៉ែត ជាពិសេសសង្កាត់ផ្សារកណ្ដាល មិនចាំបាច់បង់ពន្ធជូនរដ្ឋលេីពន្ធអចលទ្រព្យតាំងពីឆ្នាំ២០១២ - ២០១៦ ទេ ឬបង់តែបន្ដិចបន្ដួចបានហេីយ គឺលោកថាធានាជូនមួយចប់ ១០០%។
តាមរយៈព័តមានបែកធ្លាយនេះ ធ្វើអោយប្រជាពលរដ្ឋមានភាពងេីយឆ្ងល់យ៉ាងខ្លាំង ហេីយមិនហ៊ានសួរនាំអ្វីទេ វារឹតតែគួរអោយបារម្ភបន្ថែមទៀតចំពោះរឿងរាវខាងលេីនេះ។ បេីតាមប្រជាពលរដ្ឋជាច្រេីននាក់លេីកឡេីងថា ពីមុនឃុបឃិតជាមួយឈ្មួញទិញដី សញ្ញេតែផ្ដេតែផ្ដាស បន្ថយការបរិច្ឆេទ ពី២០១៦ ទៅ២០១២ ហេីយឥឡូវមកនិយាយថាFree អត់បង់ពន្ធជូនរដ្ឋទៀត តេីវាយ៉ាងមេចវិញ? ចឹងខាងពន្ធដារមិនរករឿងស្លាប់ហេីយ ឬក៏ជាបក្ខពួកនឹងគ្នាជាប្រព័ន្ធ។ ទាំងអស់ខាងលេីនេះជាសម្ដីរបស់រប្រជាពលរដ្ឋរស់នៅសង្កាត់ផ្សារកណ្ដាល ដែលពីមុនគាត់អស់សង្ឃឹងនឹងមន្ដ្រីបែបនេះ ហេីយបែរជាមានមហិច្ឆតាចង់ឡេីងកាន់តំណែងចៅហ្វាយក្រុងទៀត។ ប្រជាពលរដ្ឋបានទទូច អង្វរដល់ សម្ដេចក្រឡាហោម ស ខេង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មេត្ដាគិតគូរ និងយល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋផង។




































