(កែប) កាលរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ នេះរដ្ឋបាលខេត្តកែប ដោយមានមន្ទីររៀបចំដែនដីនគរូបនីយ៍កម្ម សំណង់ និងសុរិយោដីជាសេនាធិការ បានរៀបចំពីធីប្រកាសផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វេីការវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រពន្ធ័ ក្នុងភូមិដំណាក់បក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តម កែន សត្ថា អភិបាល នៃគណអភិបាលខេត្តកែប ។
បន្ទាប់ពីលោក ឡាយ វណ្ណរ៉ា អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបានថ្លែងមតិស្វគមន៍រួចម ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា ការគ្រប់គ្រងដីធីអោយបានច្បាស់លាស់លុះត្រាតែម្ចាស់ដីធ្លីមានលិខិតបញ្ជាក់ច្បាស់លាស់កម្មសិទ្ធត្រឹមត្រូវពីអាជ្ញាធរមានសមត្ថកិច្ច ។
ឯកឧត្តម បានបញ្ជាក់បន្ថែមពីនិតិវិធីពីការចុះបញ្ជីដីធ្លីជាប្រពន្ធ័ត្រូវអនុវត្តតាមជំហានត្រឹមត្រូវ និងច្បាសលាស់ ដូចខាងក្រោម ១,ការត្រៀមរៀបចំ គឺជាការកណត់តំបន់ធ្វេីការវិនិច្ឆ័យ ការបង្កេីតគណៈកម្មាការរដ្ឋបាល ការជូនដំណឹង ប្រជុំផ្សព្វផ្សាយ ជាដេីម ។
២,ប្រតិបត្តិការបច្ចេកទស គឺជាកិច្ចការចុះវាស់វែង កំណត់ព្រំប្រទល់ ដេីម្បីរៀបចំប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី ៣,បិតផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ មានរយៈពេល១៥ ថ្ងៃ ដេីម្បីទុកឱកាសអោយម្ចាស់ដី និងអ្នពាក់ពន្ធ័ពិនិត្យ និងប្តឹងតវ៉ា ក្នុងករណីមានការខុសឆ្គង ។ 
៤,សម្រេចលេីឯកសារវិនិច្ឆ័យ របាយការណ៍នៃការបិទផ្សាយសាធារណៈ ជូនឯកឧត្តមអភិបាលខេត្ត ដេីម្បីពិនិត្យ និងផ្តល់សិទ្ធចំពោះក្បាលដី ដែលមិនមានទំនាស់ ។
៥,ការចុះបញ្ជី ចេញប័ណ្ណ និងចែកប័ណ្ណជូនម្ចាស់ដី ។សូមចុងបញ្ចប់នេះឯកឧត្តម និងបានបញ្ជាក់បន្ថែមចំពោះឯកសារដែលចាំបាច់ត្រូវបង្ហាញជូនមន្រ្តីមានសមត្ថកិច្ច ជាមូលដ្ឋានដូចជា អត្ដសញ្ញាណប័ណ្ណ សំបុត្រកំណេីត សំបុត្រអាពារព៍ពិពារព៍ និងឯកសារផ្សេងៗ ដេីម្បីបញ្ជាក់ពីអត្ថសញ្ញាណរបស់ម្ចាស់ដីទៀតផង



































