ព្រះវិហារ៖ សកម្មភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ អញ្ជើញចុះពិនិត្យផ្ទាល់ការរៀបចំតុបតែងស្ដង់ពិព័រណ៍សមិទ្ធផលខេត្តព្រះវិហារ ដែលបានដាក់ចូលរួមក្នុងពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ និងអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលនិងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០១៨។
វិមានឈ្នះ ឈ្នះ គឺជាតំណាងនៃការបង្រួបបង្រួមជាតិ ឯករាជ្យជាតិ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍនភាព និងវិបុលភាពនៃកម្ពុជាទាំងមូល។
នៅទីនោះបងប្អូនជនរួមជាតិនឹងបានឃើញនូវវិមានដ៏ធំមួយដែលត្រូវបានកសាងឡើងរំលេចដោយរូបសំណាក ចម្លាក់ជញ្ជាំងថ្ម ផ្ទាំងរូបថតប្រវត្តិសាស្រ្ត វីដេអូអេឡិកត្រូនិក ដែលបានរៀបចំដាក់តាំងបង្ហាញជូនសាធារណជនជាតិ និងអន្តរជាតិអោយបានឃើញច្បាស់អំពីប្រវត្កិពិតនៃការតស៊ូរំដោះប្រទេស ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានផ្តួលរំលំរបបវាលពិឃាតប៉ុលពត និងរំលាយចោលអស់ទាំងស្រុងនូវតំបន់ត្រួត្រាជាច្រើនដោយភាគីផ្សេងៗ។