រថយន្ត​ម៉ាក​តូ​យូ​តា​កាមរី​ពណ៌​ស ស៊េរី​ឆ្នាំ១៩៩១ ឆ្លង​ចរន្ត​ភ្លើង​ឆេះ​ម៉ដ្ឋ នៅ​ពោធិ៍សាត់

0

ពោធិ៍សាត់ ៖ កាលពី ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨ រថយន្ត​ម៉ាក​តូ​យូ​តា​កាមរី​ពណ៌​ស សេរី​ឆ្នាំ១៩៩១ ឆ្លង​ចរន្ត​ភ្លើង​ឆេះ​ម៉ដ្ឋ ខណៈដែល​ម្ចាស់​រថយន្ត កំពុង​បើកបរ​លើផ្លូវ​ក្រាល​គ្រួស​ក្រហម​មួយ​ខ្សែ ស្ថិតនៅ​ចំនុច​ចំការ​ត្រសក់ ក្នុងភូមិ​សំ​រិ​ង​យា ឃុំ​ព្រ​ងិ​ល ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ រថយន្ត​ដែល​រង​ការឆាបឆេះ ទាំងស្រុង​នោះ ជា​រថយន្ត​របស់ មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​ឈ្មោះ​ទី ណា ភេទ​ប្រុស​អាយុ ៣៦ ឆ្នាំ​រស់នៅ​ក្នុងស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ករណី​រថយន្ត​របស់ មន្ត្រី​កង​រាជ​អាវុធ​ត្រូវ​អគ្គិភ័យ​ឆាបឆេះ ខណៈ​ម្ចាស់​រថយន្ត កំពុងតែ​បើកបរ​នោះ​គឺ បណ្តាលមកពី​ឆ្លង ចរន្តអគ្គិសនី​នៅក្នុង​រថយន្ត ទើប​បង្ក​ឲ្យ​មានការ​ឆាបឆេះ​តែម្តង ។ សមត្ថកិច្ច​បញ្ជាក់ថា មិនមាន​រងរបួស​ម​នុស្ស​ទេ៕