ខេត្តកំពង់ធំ និងជាអនុប្រធានទី១រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃអាទិត្យ ៨រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីអបអរសាទរសន្និបាតផ្សព្វផ្សាយលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤១ អាណត្តិទី V ដែលពិធីបានប្រារព្ធឡើងនៅសាលប្រជុំស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ។
បន្ទាប់ពីគោរពទង់ជាតិ ទង់គណបក្ស និងគោរពវិញ្ញាណក្ខន្ធរួចមក ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានអញ្ជើញមានប្រសាសន៍បើកអង្គពិធី និងសន្និបាតផ្សព្វផ្សាយបានស្តាប់របាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងសភាពការណ៍គណបក្ស ឆ្នាំ២០១៨ និងទិសដៅភារកិច្ច ឆ្នាំ២០១៩ អានដោយ ឯកឧត្តម ញឹក បានខេង អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងសេចក្តីណែនាំអំពីការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អានដោយ ឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ ។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានអញ្ជើញមានប្រសាសន៍ចំពោះអង្គពិធីផ្សព្វផ្សាយ និងផ្តល់អនុសាសន៍ដឹកនាំ គឺគណៈប្រចាំការគណបក្សខេត្តកំពង់ធំ ត្រូវទំនាក់ទំនងជាមួយគណៈ កម្មាធិការកណ្តាលគណបក្ស អំពីការងារឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា រាធាជនី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ នេះឱ្យជាប់ ឥឡូវរដ្ឋសភាកំពុងអនុវត្តនីតិវិធីដើម្បីពិភាក្សា អនុម័តសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ខាងលើ ។
ឯកឧត្តមបណ្ឌិត ក៏បានអញ្ជើញមានប្រសាសន៍ជូនសន្និបាតផ្សព្វផ្សាយ យ៉ាងលម្អិតនូវ ប្រសាសន៍ក៏ដូចអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤១ អាណត្តិទី V របស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ កន្លងមក ។




































