ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតអញ្ជើញអធិបតីសម្ភោធនូវសមិទ្ធផលនានា ក្នុងវត្តភ្នំស ស្ថិតក្នុងឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត

0

ខេត្តកំពត៖   នៅព្រឹកថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០១៨ក្នុងវត្តភ្នំស ស្ថិតក្នុងឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត បានប្រារព្ធពិធីសម្ភោធនូវសមិទ្ធផលនានា ក្នុងវត្តភ្នំស ស្ថិតក្នុងឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាង ដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហា
សេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជានិងសម្ដេចគត្តិព្រឹទ្ធបណ្ឌិត ប៊ុន មរ៉ានីហ៊ុនសែន ព្រមទាំងក៏មានវត្តមានចូលរួម ជាគៈណអធិបតីផងដែរ ពីសំណាក់ ឯកឧត្ដមជាវ តាយអភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្ដម អ៉ឹង ម៉េងហួរ ប្រធានក្រុមប្រឹក្សាខេត្ត។
នៅក្នុងឱកាសនោះដែរក៏មានការចូលរួមអបអរស្វាគមន៍ពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក-លោកស្រីជាថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការនៃមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមយុវជនបម្រើដល់សកម្មភាពកិច្ចការសង្គមមកពីតាមអង្គភាពមូលដ្ឋាលក្នុងខេត្តនិងប្រជាពលរដ្ឋសរុបប្រមាណ៣០០០នាក់។
យោងតាមសន្ទរកថាស្វាគមន៍ របស់ឯកឧត្ដម ជាវ តាយ អភិបាលនៃ គណៈអភិបាលខេត្ត បានអោយដឹងថា៖ សមិទ្ធផល ដែលត្រូវសម្ពោធ ដាក់អោយប្រើប្រាស់នៅពេលនេះរួមមានប្រាសាទចំនួន០១មានកម្ពស់៥ជាន់មានទំហំ៨ជ្រុង និងក្លោងទ្វារវត្តចំនួន០១ព្រមទាំងមានសមិទ្ធផលមួយចំនួនទៀត ដែលមានការចូលរួមកសាងពីថ្នាក់ដឹកនាំនានា និងសប្បុរសជនពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេសសរុបថវិកា អស់ចំនួន ៥៤៦.៣៥០ដុល្លារ។
មានប្រសាសន៍សំណេះសំណាល ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងការកោតសរសើរចំពោះថ្នាក់ដឹកនាំនានា ប្រជាពលរដ្ឋ រួមនិងសប្បុរសជន ពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេសដែលបានចូលរួមកសាងនូវសមិទ្ធផលទាំងអស់នេះដើម្បីរួមចំណែកបម្រើដល់ប្រយោជន៍វិស័យព្រះពុទ្ធសាសនានៅក្នុងទីអារាមវត្តនេះ និងបានចាត់ទុកសមិទ្ធផលទាំងឡាយនៅពេលនេះ គឺផ្ដើមកើតចេញពីនយោបាយឈ្នះ ឈ្នះធ្វើអោយប្រទេសជាតិមាន សុខសន្តិភាពពេញលេញ មានការបង្រួបបង្រួមជាតិឯកភាពជាតិទឹកដីនិងមានសុខដុមបនីយកម្មសាសន៍ក្រោមការដឹកនាំរបស់សម្ដេច តេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបណ្ឌិត ប៊ុន ម៉ាណែត ក៏បានអំពាវនាវផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់សូមចូលរួមថែរក្សាការពារនូវសមិទ្ធផលដែលមានដូចសព្វថ្ងៃនេះអោយបានដាច់ខាត ពិសេសសមិទ្ធផលសន្តិភាពអោយបានគង់វង្សយូរអង្វែង ដែលយើងទាំងអស់គ្នាលះបង់គ្រប់យ៉ាង រកបានមកដោយលំបាក និងប្រឆាំងដាច់ខាតរាល់ឧបាយកល់ពិសពុលដែលមានបំណងបំផ្លាញសុខសន្តិភាពនេះ ហើយបន្តចូលរួមគាំទ្រ សម្ដេចតេជោ ហ៊ុនសែន ដឹកនាំប្រទេសជាតិ ដើម្បីអោយមានការអភិវឌ្ឍ កាន់តែរីកចម្រើនតទៅអនាគតបន្ថែមទៀត។