ក្រចេះ : ថ្លែងនៅក្នុងកិច្ចប្រជុំលុបបំបាត់ជម្ងឺគ្រុនចាញ់ នៅសាលាខេត្តក្រចេះ នៅពេលថ្មីៗនេះលោកជំទាវ ប៊ន សុភី អភិបាលរងខេត្តក្រចេះ បានស្នើជំរុញដល់មន្ទីរជំនាញពាក់ពន្ឋ័ត្រូវមានឆន្ទះចូលរួមសហការណ៏គ្នាក្នុងការ ទប់ស្កាត់ ការពារ និងលុបបំបាត់ការកើតមានជម្ងឺគ្រុនចាញ់ទៅលើប្រជាពលរដ្ឋ ។
លោក វេជ្ជបណ្ឌិត ឈ្នាង សុវត្ថា ប្រធានមន្ទីរសុខាភិបាលខេត្ត បានបញ្ជាក់ឲដឹងថា÷ វិធីអាចការពារជម្ងឺគ្រុនចាញ់ទី១ គឺយើងត្រូវចុះចែកមុងដែលបានជ្រលក់ថ្នាំការពារមូស ដល់ប្រជាពលរដ្ឋ ទី២ យើងត្រូវការពារកុំឲមូសខាំ។ដើម្បីការពារនិងលុបបំបាត់ជម្ងឺគ្រុនចាញ់ និងគ្រុនឈាម សូមឲប្រជាពលរដ្ឋគ្រប់រូបត្រូវមានការសំអាត អនាម័យ បរិស្ថាន ទាំងក្នុងផ្ទះនិងក្រៅផ្ទះ ដោយត្រូវលុបជំរក់ប្រភពដែលអាចដក់ទឹកបាន ដែលជាកន្លែងជំរកមូសរស់នៅ។
គួរបញ្ជាក់ដែរថាក្នុងគណ:កម្មាកាសំរាប់លុបបំបាត់ជម្ងឺគ្រុនចាញ់ក្នុងខេត្តក្រចេះ មានអង្គការដៃគូចំនួន៣ បានចូលរួមធ្វើការជាមួយគណ:កម្មានេះយ៉ាងយកចិត្តដាក់ក្នុងការការពារប្រជាជនកុំឲមានជម្ងឺគ្រុនឈាមនិងគ្រុនចាញ់។
លោកជំទាវ ប៊ន សុភី ប្រធានក្រុមការងារពិសេសសំរាប់លុបបំបាត់ជម្ងឺគ្រុនចាញ់ មានប្រសាសន៍ថា÷ គោលបំណង់នៃកិច្ចប្រជុំនេះគឺសំដៅរិះរក វិធានការការពារ ធ្វើយ៉ាងកុំឲមូសខាំ ជាពិសេសមូសខ្លាដែកគោលញី ដែលជាប្រភពចម្លង់ជម្ងឺគ្រុនឈាមនិងគ្រុនចាញ់។ដើម្បីឈានទៅរកការលុបបំបាត់ជម្ងឺគ្រុនចាញ់បានក្នុងអំឡុងត្រឹមឆ្នាំ២០២៥ ទៅតាមគម្រោងផែនការនោះបាន គឺក្នុងនាមយើងជាក្រុមការងារពិសេសលុបបំបាត់ជម្ងឺគ្រុនចាញ់យើងត្រូវមានកិច្ចចូលរួមសហការណ៍ យ៉ាងស្អិតរមួត រវាងអាជ្ញាធរ និងអង្គការដៃគូពាក់ពន្ឋ័ ដែលកំពុងចុះធ្វើការនៅតាមបណ្តា ភូមិ ឃុំ គោលដៅ ដែលមានភាពប្រឈមមុខនិងការកើតជម្ងឺគ្រុនចាញ់ខ្លាំងជាងគេ ជាពិសេសតំបន់ដែលមានកម្មករ រស់នៅដូចជានៅតាម រោងចក្រ ក្រុមហ៊ុនវិនិយោគដីសម្បទានសេដ្ឋកិច្ចនានានៅតាមតំបន់ដាចស្រយាលជាដើម។ 
លោកជំទាវបន្តថា÷ ចំពោះវិធានបន្តសូមឲក្រុមការងារគណ:កម្មាលុបបំបាត់ជម្ងឺគ្រុនចាញ់ ត្រូវចុះផ្សព្វផ្សាយ អប់រំ ពីវិធីសាស្រ្ត ការការពាខ្លួននិងក្រុមគ្រួសារ បងប្អូន ដែលរស់នៅតំបន់ងាយប្រឈមនិងការឆ្លង់ជម្ងឺគ្រុនឈាមនិងគ្រុនចាញ់។ តែបើមានពលរដ្ឋណា មានអាការ:សង្ស័យថាខ្លួនមានជម្ងឺគ្រុនឈាមឬគ្រុនចាញ់ហើយនោះ សូមបងប្អូនរូសរានមកពិនិត្យនិងព្យាបាលនៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឲបានទាន់ពេលវេលា។ ម៉េង គាង




































