ភ្នំពេញ៖ កាលពីម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃអង្គារ ១០រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ តាមបណ្ដាយផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ៨០ ខាងមុខកំពុងផែស្ងួត ភ្នំពេញ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពពត៌មានពីម្ចាស់រថយន្តបានប្រាប់អោយដឹងថានៅមុនពេលកើតហេតុគាត់បានបើករថយន្តមួយគ្រឿងម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង ២B-២១៣២ បានដឹកឈើចេញពីខេត្តព្រះវិហារ ជាប្រភពឈើសុក្រំ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៨០ ក្នុងទិសដៅពីលិចទៅកើត គោលបំណងយកទៅដាក់អោយម៉ូយ នៅម្តុំបឹងត្របែក ខណៈមកដល់ចំណុចកើត ស្រាប់តែរថយន្តជាន់ហ្វ្រាំងមិនស៊ី បួងចង្កូត បុកមាត់លូ និង បង្គោលស្លាកសញ្ញាចរាចរ និង ស្លាកសញ្ញាប្រាប់ផ្លូវតែម្តងទៅ ដោយខ្លាចបង្កអោយមានគ្រោះថ្នាក់ដល់អ្នកដទៃដែលធ្វើដំណើរតាមបណ្ដោយផ្លូវនោះ។
សមត្ថកិច្ចខណ្ឌដូនពេញបានចុះមកដល់ចំណុចកើតហេតុ ទំនាក់ទំនងជំនាញចរាចរក្រុងចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុកនូវការិយាល័យចរាចរផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕