រថយន្ត​ដឹកទំនិញ​ទម្ងន់​៥​តោន​រេច​ង្គូ​តបុ​ករាស់​រថយន្ត​ដែល​ឈប់​ចត​ចំនួន​៤​គ្រឿង​ទៀត​នៅត្រង់ចំណុច​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ខាងកើត​ផ្សារ​សាមគ្គី​ប្រមាណ​ជា​១៥០​ម៉ែត​ក្នុង​ក្រុង​សៀមរាប​

0

​សៀមរាប : ហេតុការណ៍​ភ្ញាក់ផ្អើល​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ទៀបភ្លឺ​ថ្ងៃទី​៣០​ខែមិថុនា​ឆ្នាំ​២០១៤ នេះ​នៅត្រង់ចំណុច​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ខាងកើត​ផ្សារ​សាមគ្គី​ប្រមាណ​ជា​១៥០​ម៉ែត​ក្នុង​ក្រុង​សៀមរាប ។ យោងតាម​ប្រភព​ព័​ត៍​មាន​ពី​ប្រជាពលរដ្ឋ ក៏ដូចជា សមត្ថកិច្ច នៅ​និង​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅក្នុង​អំឡុង​ម៉ោង​កើតហេតុ​

ខាងលើ​ពួកគាត់​បានឃើញ​អ្នកបើករថយន្ត​ដឹកទំនិញ​ធុន​៥​តោន​នេះ​បើក​ពី​ទិសខាងកើត​មក​លិច​នៅត្រង់ចំណុច​កើតហេតុ​ខាងលើ​បាន​ឈប់​ឡាន​របស់គេ​ដោយមាន​គ្នា​ពីរ​នាក់​ម្នាក់​ជា​តៃកុង​ឡាន​ម្នាក់ទៀត​ជា​ព្រួ​ឡាន​ដើម្បី​ឈប់សម្រាក​ពិសារ​បង្អែម​លុះ​ពេលដែល​ពួកគេ​ពិសារ​បង្អែម​រួច​ទាំង​តៃកុង​ឡាន​និង​ព្រួ​ឡាន​ទាំងពីរ​នាក់​ក៏បាន​ឡើងទៅ​បើកឡាន​បន្តដំណើរ​

ទៅមុខទៀត ។ តែ​ចៃដន់​ឡាន​ដឹកទំនិញ​ធុន​៥​តោន​នេះ​ប្រហែល​ជាមាន​បញ្ហា​ផ្នែក​ប្រអប់លេខ​និង​ឆ្លង​ប្រព័ន្ធ​ភ្លើង​ផង​នោះ​ស្រាប់តែ​ឡាន​ដឹកទំនិញ​ធុន​៥​តោន​នេះ​បាន​រេ​ចង្កូត​និង​វិល​រេ​ពេញ​ផ្លូវ​បណ្តាល​ឲ្យ​ទៅបុក​ជាមួយ​ឡាន​ផ្សេងទៀត​ចំនួន​៤​គ្រឿង​ដែល​ឈប់​នៅតាម​ផ្លូវត្រង់​ចំណុចកើតហេតុ​យ៉ាង​ពេញទំហឹង​ក៏​បណ្តាល​ឲ្យ​មាន​រថយន្ត​រងគ្រោះ​ខ្លះ​រង​ការខូចខាត​និង​ខ្លះទៀត​បាន​ខ្ទាតចូល​ទៅក្នុង​ផ្ទះ​ប្រជាពលរដ្ឋ​និង​ខ្លះទៀត​រេ​ចូលទៅ​បុក​ចំ​ពីមុខ​ភោជនីយដ្ឋាន​មានជ័យ​៩៩៩ យ៉ាង​

ពេញទំហឹង​ផងដែរ ។ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ក៏​បណ្តាល​ឲ្យ​មានការ​ខូចខាត​រថយន្ត​រងគ្រោះ​ចំនួន​៤​គ្រឿង បង្គោល ភ្លើង ១ ដើម និង​បុក​ដាច់​ដើមឈើ​ដែល​ដាំ​នៅតាម​ផ្លូវ​៣​ដើម​និង​ធ្វើ​ឲ្យ​ព្រួ​ឡាន​បង្ក​ហេតុនេះ​ទទួលរង​គ្រោះ​ដោយ​បាក់ជើង ចំណែកឯ​អ្នក​បើកឡាន​បង្កហេតុ​បាន​រត់គេចខ្លួន​បាត់​តែ​សំណាងល្អ​លើ​១​ពាន់​គ្រោះថ្នាក់​ដោយហេតុ​ការណ៍​នេះ​

មិន​បណ្តាល​ឲ្យ​អ្នកធ្វើដំណើរ​តាម​ប​ណ្តោ​ល​ផ្លូវជាតិ​លេខ​៦​ត្រង់ចំណុច​កើតហេតុ​និង​ម្ចាស់ផ្ទះ​ទាំងអស់​ដែល​ត្រូវ​ឡាន​ខ្ទាត​និង​បុក​ចូលក្នុង​ផ្ទះ​នោះ​មាន​គ្រោះ​ថា្នក់​ដល់​អាយុជីវិត​នោះទេ ។ គឺ​គ្រាន់តែ​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ និង តូប លក់ដូរ​នៅ​កន្លែងកើតហេតុ​បាន​រង​ការខូចខាត​អស់​មួយចំនួនធំ​តែប៉ុណ្ណោះ បច្ចុប្បន្ន ចំពោះ​រថយន្ត​បង្ក​ករណី​គ្រោះ​ថា្នក់​ចរាចរណ៍​នេះ​ត្រូវបាន​សមត្ថកិច្ច​នៃ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ស្នងការដ្ឋាន​នគ​របាល​ខេត្តសៀមរាប​អូស​យកទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចំណាត់ការ​ទៅតាម​និតិ​វិធី​ជា​បន្ត ៕ រូបភាព និង អត្ថបទ លោក ខេង ខេមរា​ ​Image1 Image3 Image2