​ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកកម្សាន្តតាមរមណីយដ្ឋាននានាក្នុងទឹកដីខេត្តរតនគិរីក្នុងឱកាសបុណ្យចូលឆ្នាំសកល២០១៩ មានការធ្លាក់ចុះ ១៨,៣១%

0

Sa Wut រតនគីរី  ខេត្តរតនគិរី÷ លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្ត រតនគិរី បានឲ្យដឹងថា ភ្ញៀវទេសចរណ៍ដែលអញ្ចើញចូលមកកំសាន្ដនៅក្នុងខេត្តរតនគិរី ក្នុងឱកាសបុណ្យចូលឆ្នាំសកល២០១៩គិតពីថ្ងៃ៣០

-៣១ដល់ថ្ងៃទី១មករាឆ្នាំ២០១៩ មានចំនួន
៧,៩៧៥នាក់ក្នុងនោះភ្ញៀវទេសចរណ៍ជាតិមានចំនួន​៧,៧៣២ នាក់ ភ្ញៀវអន្តរជាតិមានចំនួន​២៤៣នាក់។ គឺមានការធ្លោក់ចុះ១៨,៣១%បើប្រៀបធៀបនឹងឆ្នាំ២០១៨​ក្នុងនោះភ្ញៀវជាតិធ្លាក់ចុះ១៨,៦៥% និងភ្ញៀវអន្តរជាតិមានការធ្លាក់ចុះ៥,៨១%។​

លោក ង៉ែត ពិទូ បានបន្ដទៀតថា មូលហេតុនៃការធ្លាក់ចុះចំនួនភ្ញៀវជាតិអន្តរជាតិឆ្នាំនេះគឺបណ្តាលមកពី៖ ការឈប់សម្រាកមានរយៈពេលខ្លី ហើយតាមបណ្តាខេត្តមួយចំនួនក៏បានរៀបចំនូវព្រឹត្តិការ
ណ៍ឆ្លងឆ្នាំសកលដូចគ្នាជាពិសេសឆ្នាំនេះរាជរ
ដ្ឋាភិបាលបានរៀបចំនូវព្រឹត្តិកាណ៍ធំៗ នៅវិមានឈ្នះឈ្នះក្នុងរាជធានីភ្នំពេញនាថ្ងៃបុណ្យឆ្លងឆ្នាំសកលនៅទីនោះផងដែរ។​ ដូច្នេះភ្ញៀវជាតិអន្តរជាតិសម្រុកទៅលេងកំសាន្តសប្បាយនៅវិមានឈ្នះឈ្នះ។​
ប្រធានមន្ទីររូបនេះក៏បានសម្តែងនូវសុទិដ្ឋិនិយមថាទោះជាយ៉ាងណាចំនួននៃការធ្លាក់ចុះភ្ញៀវជាតិអន្តរជាតិមកលេងកំសាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តរតនៈគិរី ក៏ស្ថិតក្នុងភាពវិជ្ជមានដែរមិនទាន់ដល់សញ្ញាដក ( – ) នោះទេ៕ យក្ខឡោម