ទំនាស់ដីធ្លីរវាងលោកជំទាវ សម មុន្នីកានិងលោកជួនធៀបឈានចូលតំណាក់កាលប្ដឹងផ្ដល់គ្នាដល់ប្រព័ន្ធតុលាការហើយ

0

ខេត្តកំពង់ឆ្នាំង:: សូមរំលឹកថា កាលព្រឹកថ្ងៃទី (២៩ ‘១២’២០១៨) លោកជំទាវ សម មុន្នីកា រស់នៅភ្នំពេញ ធ្វើកិច្ចសំភាសន៍ជាមួយអ្នកសារព័ត៍មាន ករណីទំនាស់ដី របស់លោកជំទាវ ជាមួយប្រជាពលរដ្ឋឈ្មោះ ជួន ធៀប (ម្ចាស់ដី រស់នៅភូមិស្វាយជ្រំុថ្មី ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ដែលបាន ចោទប្រកាន់ថាបានរំលោភឈូសឆាយលើព្រំដី ខុសចំណុច ចូលដីរបស់គាត់ឋិតនៅភូមិទួលសំរោង ភូមិចាន់ត្រក ឃុំគ្រាំងស្គ្រារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

តែលោកជំទាវ បានអះអាង ដោយសំអាងលើឯកសារ ថា លោក ជួន ធៀប បានលក់ដី អោយគាត់ ចំនួន ១០២ ហិចតា ចំនួន២លើក លើកទី១ ចំនួន៧២ហិចតា លើកទី២ ចំនួន៣០ហិចតា មានទាំងប្លង់រឹង និងមានអាជ្ញាធរភូមិឃុំដឹងលឺផងដែរ។

ចំណែក លោក ជួន ធៀបវិញ អះអាងថាលោកលក់ដីអោយលោកជំទាវ ដែលត្រូវជាបងធម៍ គឺចំនួនតែ៨២ហិចតាប៉ុណ្ណោះ មិនមែន១០២ហិចតានោះទេ លើកទី១ចំនួន៧២ហិចតាក្នុងមួយហិចតាតំលៃ150$ និងលើកទី២ ចំនួន១០ ហិចតា តម្លៃ 200$ក្នុង1ហិចតាថ្លៃជាងមុនបន្តិចំណែក២០ហិចតា ទៀតលោកមិនបានលក់អោយទេ ដោយហេតុថាកាលនោះ លោកបានទៅពឹងពាក់លោកជំទាវ អោយជួយក្នុងរឿងរ៉ាវក្តីក្នុងគ្រួសាររបស់គាត់បេីជួយបានគាត់ សន្យាថានិងប្រគល់ដី២០ហិចតា ជូនជំទាវ តែមិនទាន់ធ្វេីកិច្ចសន្យាអ្វីនោះទេគ្រាន់តែពិគ្រោះយោបល់តែប៉ុណ្ណោះ ដោយសារសម្របសម្រួលបងប្អូនក្នុងគ្រួសារផ្សះផ្សារទំនាស់បានវិញ ដូច្នេះដីនោះមិនបានអោយទៅលោកជំទាវឡើយ រួចហើយក៍លោកជំទាវបានប្រកាន់ពាក្យនោះជាប់រហូតមកដោយលោកជំទាវនោះអះអាងថាបានចំណាយសាហ៊ុយច្រេីនទៅហេីយអោយអ្នកមានអំណាចក្នុងការជួយអន្តរាគមន៍រឿងលោកជួនធៀប។ ប៉ុន្តែជាក់ស្ដែងលោកជួនធៀបបញ្ជាក់ថារឿងក្នុងរង្វង់គ្រួសារលោកគាត់ត្រូវបានរលត់ទៅវិញបន្ទាប់ពីដោះស្រាយនិងចចារក្នុងរង្វង់គ្រួសារដោយមិនបានពឹងពាក់លោកជំទាវនោះទេ។

រឿងរ៉ាវមួយនេះដោយការដោះស្រាយគ្នាជាច្រើនដងមិនបានលទ្ធផលនោះ-នៅព្រឹកថ្ងៃនេះ (0២/0១/២០១៨)នេះ លោក ជួន ធៀប អាយុ៥៦ឆ្នាំ មានទីលំនៅភូមិស្វាយជ្រំុថ្មីឃុំស្វាយជ្រំុ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានសម្រេច ដាក់ពាក្យប្តឹងចូលទៅកាន់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កំពង់ឆ្នាំង ដោយបានប្តឹងពីឈ្មោះ សម មុន្នីកា ដែលមានអាយុ៦៧ឆ្នាំ មានទីលំនៅផ្ទះលេខ ៣៤ ផ្លូវលេខ ៣៤៨ សង្កាត់ ទួលស្វាយព្រៃមួយ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ ពីបទ គំរាមកំហែង និងប្តឹង បរិហារបង្កាច់កេរ្តិ៍ និងក្លែងបន្លំឯកសារ ។

ដើម្បីបង្ហាញពីការពិត រូបខ្ញុំបាទក៍បានអោយអ្នកសារព័ត៌មាន ធ្វើសន្និសិតកាសែត ពេលនោះស្រាប់តែនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ប្រហែល១០ ព្រឹក ឈ្មោះ សម មុន្នីកា បានទូរស័ព្ទមកគំរាម កំហែង ខ្ញុំបាទ ថា(បើចង់សុខខ្លួនកុំអោយមានរឿង អោយបញ្ឍប់ ការផ្តល់ព័ត៍មានដល់អ្នកសារព័ត៍មានជាបន្ទាន់ ។ មិនតែប៉ុណ្ណោះបានប្រមាថដាក់បណ្តាស់សារ មកលើរូបខ្ញុំដូចជា (អោយអ្ហែងងាប់មួយពូជ និងពាក្យ អសុរសជាច្រើនទៀត ។
ម្យាងវិញទៀត ឯកសារដីទំហំ 20ហិកតា ផ្សេងទៀត គឺខ្ញុំបាទមិនបានលក់អោយឡើយ គឺគាត់បានក្លែងបន្លំឯកសារ យកដីរបស់ខ្ញុំបាទចំនួន20ហិចតា បន្ថែម ។

-ការដែលោកជំទាវប្តឹងរូបខ្ញុំទៅកាន់ស្នងការនគរបាលខេត្ត របស់លោក ជំទាវ សម មុន្នីកា គឺជាចេតនាទុច្ចរិត ខុសពីការពិត ទាំងស្រុង និងបានគំរាម កំហែង មកលើរូបខ្ញុំដែលជាទង្វើ មានចេតនាបំពារបំពាន លើបូរណ:ភាពរូបកាយ និងសិទ្ធិសេរីភាពរបស់ខ្ញុំ ។
សូមបញ្ជាក់ថានៅក្នុងបណ្ដឹងរបស់លោកជួនធៀបនៅព្រឹកថ្ងៃទី0៣/0១/២០១៩នេះសូមសំណូមពរដល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងគឺទាមទារឲ្យសងជំងឺចិត្តរហូតទៅដល់ ៤00 លានរៀលនិងសូមផ្ដន្ទាទោសបុគ្គលជំទាវសមមុន្នីកាទៅតាមផ្លូវច្បាប់ទៀតផង៕