ខេត្តឧត្ដរមានជ័យ: នៅថ្ងៃទី២ខែមករា ឆ្នាំ២០១៩នេះ បុរសម្នាក់ទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគបាលស្រុកអន្លង់វែង អោយជួយរកយុត្តិធម៌ និងសងជុំងឺចិត្ត នៅពេល ស្រ្ដីម្នាក់ដែលត្រូវជាប្រពន្ធ បានស្លាប់បាត់បង់ជីវិតនៅពេលទៅដេកសំរាលកូននៅមន្ទីពេទ្យបង្អែកស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីយប់ថ្ងៃទី១ខែមករាឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ។
បុរសជាប្ដី ស្រ្ដីរងគ្រោះ ឈ្មោះហេងខេង អាយុ37 រស់នៅភូមិថ្មី ឃុំត្រពាំងប្រាសាទស្រុកត្រពាំងប្រសាទខេត្តឧត្ដរមានជ័យ ជនរងគ្រោះដែលបានស្លាប់បាត់បងជីវិតឈ្មោះ ឃឿម សុធា ស្រីអាយុ28ឆ្នាំ។
បុរសជាប្ដីបានអោយដឹងថាប្រពន្ធរបស់គាត់ឈឺពោះគ្រប់ខែដឹកមកសំរាកព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកអន្លង់វែងនៅភូមិអូជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣១ រហូតដល់វេលាម៉ោង១រំលងអាទ្រាតបានសំរាលកូនរួចធ្លាក់ឈាមរហូតដល់ម៉ោង3និង30នាទី យប់ដ៍ដែលក៍បានស្លាប់បាត់បង់ជីវិត។
បុរស់ជាប្ដីបានបញ្ជាក់បន្ថែមថា ក្រោយប្រពន្ធរបស់គាត់សំរាកកូនរួចនិងមានអាការ:ធ្លាក់ឈាមខ្លាំងបែជាក្រុមគ្រូរពេទ្យ មិនបានបញ្ជូនសង្គ្រោះបន្ទាន់ទៅខេត្តសៀមរាប ដែលរូមគាត់ជាប្ដីសុំអោយបញ្ជូនសង្គ្រោះបន្ទាន់ទៅពេទ្យបង្អែកខេត្តសៀមរាប ដោយក្រុមគ្រូពេទ្យឆ្លើយថាអត់មានរថយន្ដទេ រួចទុកអ្នកជុំងឺ អោយហូរឡើងខ្សោះរយៈពេលបីម៉ោង ទើបអ្នកជុំងឺបានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតតែម្ដង។
បុរសជាប្ដីបានដាក់ពាក្យអោយសមត្ថកិច្ចជួយរកយុត្តិធម៌ និងអោយពេទ្យបង្អែកសងជុំងឺចិត្ត១ម៉ឺន៥ពាន់ដុល្លា(១៥០០០$)។
លោកឃ្លោហួត ប្រធានមន្ទីសុខាភិបាលខេត្តឧត្ដរមានជ័យ បានអោយដឹងតាមទូសព្ទ័ថា ខាងការិល័យស្រុកអន្លង់វែងបានផ្ដល់ព័ត៍មានតាំងតែពីយប់ថ្ងៃកើតហេតុ កាដែលសំរាលកូនខាងក្រុមគ្រូពេទ្យបានសំរាលតាមបច្ចេកទេស តែលក្ខធម្មជាតិមួយការកន្ត្រាក់របស់ស្បូនវាខ្សោយ ក្រុមគ្រូពេទ្យខិតខំជួយអស់ពីលទ្ធភាព ទាំងការឃាតឈាមនិងថ្នាំកន្រ្តាក់ដៃស្បូន។ លោកបានបញ្ជាក់បន្ដរថា វាជាភាពចៃដន្យ ព្រោះជុំងឺនេះ វាបានកើតមានក្នុងចំណោមស្រ្ដី១០ម៉ឺននាក់វាត្រូវស្លាប់អស់១៧៤នាក់ កាលពីឆ្នាំមុន វាបាមកើតមានចំនួន៩ករណី រីឯឆ្នាំនេះវាក័បានកើតមាន៩ករណីដូចគ្នា។
លោកឃ្លោហួតបញ្ជាក់បន្ថែមថាលោកគ្មានសមត្ថភាពឯណាទៅសងជុំងឺចិត្តដល់រាប់ម៉ឺនដុល្លាទេ ព្រោះជាការបំរើសេវាសាធារណះ។
នៅពេលជនរងគ្រោះស្លាប់ក្រុមគ្រូពេទ្យក៍បានដឹកជញ្ជូនសាកសពដល់ផ្ទះជូនក្រុមគ្រួរយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕ ប៉ែននួន




































