យុវជនម្នាក់ធ្វើអត្តឃាតចងកសំលាប់ខ្លួនឯងដោយមិនដឹងមូលហេតុ

0

កំពង់ធំ÷ យុវជនម្នាក់ធ្វើអត្តឃាតចងកសំលាប់ខ្លួនឯង ដឹងវេលាម៉ោង ១៧និង១០ នាទីថ្ងៃពុធ ១១រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី ០២ ០១ ២០១៩ នៅភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានអោយដឹងថា សពឈ្មោះ ធី ចាន់ណេង ភេទប្រុស អាយុ ២២ ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ មុខរបរកសិករ ។
តាមការបំភ្លឺពី ប្រពន្ធឈ្មោះ ឌឿន ស្រីនាម អាយុ ២៣ ឆ្នាំ និងម្តាយបង្កើតរបស់សពឈ្មោះ ឡុង សាន នៅភូមិ ឃុំកើតហេតុខាងលើ បានបំភ្លឺថា ក្នុងរយៈពេលពី០២ទៅ០៣ថ្ងៃនេះ ប្ដីមានសភាពមុខខ្មៅៗហើយចេះតែដើរផឹកស្រា ជាក់ស្តែងនៅថ្ងៃទី ០២ ០១ ២០១៩ វេលាម៉ោង ០៣និង២០ នាទីប្ដី បានសុំលុយប្រពន្ធចំនួន ១០ មុឺនរៀលហើយថាលាហើយប្រពន្ធក៏មិននឹកស្មានថាប្ដីទៅធ្វើអត្តឃាតចងករនោះទេ នឹកថាប្ដីសុំលុយយកទៅផឹក ក្រោយពីប្ដីបានលុយហើយក៏ដើរចេញពីផ្ទះទៅបាត់ លុះដល់ម៉ោង ១៦និង៤៥ នាទី ថ្ងៃទី ០២ ០១ ២០១៩ មិនឃើញប្ដីមកផ្ទះក៏ចេញទៅតាមរក ដល់ត្រង់ចំណុចបឹងបត់ដៃតំបន់ឡស្រងៀម ក្នុងភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅម៉ោង ១៧និង១០ នាទី ឃើញសពចងកនិងដើមត្នោតស្លាប់បាត់ទៅហើយ ។
សមត្ថកិច្ចបានអោយដឹងថាក្រោយ ទទួលពត៌មានកំលាំងជំនាញស្រុកនិងប៉ុស្តិ៍ ព្រមទាំងរដ្ឋអំណាចមូលដ្ឋាន និងគ្រូពេទ្យបានចូលរួមពិនិត្យសពដែលបងប្អូនបានយកមកដល់ផ្ទះរួចហើយ មិនឃើញមានស្លាកស្នាមអ្វីដែលពាក់ព័ន្ធអំពើឃាតកម្មឡើយ រួចសន្និដ្ឋានថាស្លាប់ដោយចងកធ្វើអត្តឃាតខ្លួនឯង ពិតប្រាកដមែន។
មូលហេតុៈ ផឹកស្រា៣ថ្ងៃជាប់គ្នា ។សពត្រូវបានប្រគល់ឱយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ប៊ុនរិទ្ធី