តើរដ្ឋាភិបាលអាណត្តិទី ៦ អាចផ្តល់ភាពយុត្តិធម៌ជូនពួកគាត់បានដែរឬទេ ខណៈពេលដែលពួកគាត់រងចាំភាពយុត្តិធម៌អស់រយៈពេលជាង ១០ ឆ្នាំទៅហើយ

0

ខេត្តកំពង់ឆ្នាំង :ដំណេីរឿង កាលពីឆ្នាំ២០១៧ អ្នកស្រី ជា គឹមឡេង និងស្វាមី បានទិញដីពីប្រជាពលរដ្ឋ11គ្រួសារដែលមានប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង)ត្រឹមត្រូវតែក្នុងចំនួន ១១ប័ណ្ណនោះមានសន្លឹកប័ណ្ណ២សន្លឹកត្រូវបានភ្លើងឆេះអស់ ដើម្បីយកមកបង្ក បង្កើនផល ក្នុងនាមជាអ្នកស្រែចំការស្រាប់តែមិនទាន់បានប៉ុន្នានផង ក៏លេចមុខតំណាងប្រជាពលរដ្ឋ ៨នាក់ ដំណាងអោយប្រជាជន១០២គ្រួសារបានធ្វើការតវ៉ាថាដីនោះគឺជាដីរបស់ប្រជាពលរដ្ឋក្នុង ភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ទៅវិញ ។ (ធ្វេីអោយឈ្លោះប្រកែកគ្នាបែកផ្សែង)

ពាក់ព័ន្ធទៅនឹងរឿងនេះក៏មានការប្ដឹងផ្ដល់គ្នាដល់ទៅតុលាការខេត្តកំពង់ឆ្នាំង ហើយតុលាការក៏បានកោះហៅភាគីទាំងពីរដើម្បីធ្វេីការដេញដោលសួរនាំតាមនីតិវិធីរបស់តុលាការ ក្រោយពេលដេញដោលសាកសួររួចលោកចៅក្រមគង់ តារាឆាត ក៏បានសម្រេចចេញដីការក្សាការពារបណ្ដោះអាសន្ន ដេីម្បីកាពាតផ្ទៃដីដែលមានទំហំ ១១៩៦៩៤-១៣ម៉ែតការេ ទុកជាបណ្ដោះអាសន្នសិន រង់ចាំការសម្រេចពីតុលាការដល់អង្គសេចក្តីចប់ ។ ប៉ុន្តែជាក់ស្តែងបន្ទាប់ពីចៅក្រមនៃសាលាដំបូងខេត្តកំពង់ឆ្នាំងចេញដេការ រក្សាការពារពីថ្ងៃទី២៦ ខែ០៣ ឆ្នាំ២០១០រួចមកតំណាងប្រជាពលរដ្ឋភូមិកោះតាម៉ូវ នៅតែទៅបន្តការធ្វេីសកម្មភាពបង្កបង្កើនផលនៅលើដីនោះដដែលដោយមិនបានគោរពទៅតាម ដេការក្សាការពាររបស់តុលាការឡើយ(មមិនខ្លាចច្បាប់ឡេីយ)។

ពាក់ព័ន្ធទៅនឹងរឿងមួយនេះក៏អូសបន្លាយរហូតដល់ឆ្នាំ ២០១៩ ដោយសាររង់ចាំការសម្រេចរបស់តុលាការយូដ៍សែនយូ រហូតដល់អស់សង្ឃឹមស្ទេីតែលែងមានជំនឿទៅលេីប្រព័ន្ធតុលាការទៅហេីយនោះ ទេីបអ្នកស្រីជា គឹមឡេងនិងស្វាមី បានមកពឹងពាក់ជាមួយនឹងអ្នកសារព័ត៌មាន ដើម្បីធ្វើការផ្សព្វផ្សាយព័ត៌មានមួយនេះជូនដល់ថ្នាក់ដឹកនាំកំពូលៗបានដឹងដើម្បីមានវិធានការជួយដោះស្រាយនិងផ្តល់យុត្តិធម៌ជូនគាត់ ក្នុងនាមជាអ្នកទិញស្របច្បាប់ពីប្រជាជនដែលមានសាក្សីនិងអាជ្ញាធរដឹងឮថែមទៀតទៅជាមានរឿងដូច្នេះទៅវិញ។ ដោយសារតែចង់ដឹងព័ត៌មានពិតប្រាកដនិងជាក់លាក់និងភាពត្រឹមត្រូវនៅថ្ងៃទី0១ខែមករា ឆ្នាំ ២០១៩នេះអ្នកសារព័ត៌មានបានចុះទៅដល់ទីតាំងដីផ្ទាល់ដើម្បីស្វែងរកទីតាំងចំណុចដីដែលមានប័ណ្ណនោះនៅចំណុចណា។ពេលនោះអ្នកសារ។
ព័ត៌មានយើងក៏បានទាក់ទងទៅលោក គង់ គឹមហាក់ មេឃុំកំពង់ព្រះគគីរ ដើម្បីមកបង្ហាញឲ្យបានជាក់លាក់ ក្នុងនោះក៍មានការចូលរួមពីប្រជាពលរដ្ឋដែលជាម្ចាស់ដីដែលធ្លាប់អាស្រ័យផលលេីទីតាំងនោះតាំងសង្គមតពីដូនតា តកូន តចៅ ពួកគាត់បានបញ្ជាក់ថាដីរបស់គាត់ដែលអាស្រ័យផលនឹងគឺពិតជានៅចំណុចចំ (មុខវត្តកំពង់ព្រះគគីរ) ពិតប្រាកដមែនដែលមានដូចចែងក្នុងដីការក្សាការពាររបស់ ចៅក្រម គង់ ដារាឆាត ពិតប្រាកដ ដែលមានព្រំប្រទល់ខាងជេីងទល់និងផ្លូវ.ខាងត្បូងទល់និងដីរបស់ឈ្មោះ ហួត គឹមសេង ខាងកេីត ទល់និងប្រឡាយរន្ទះបាញ់(ម្ចាស់ដីឈ្មោះគង់ គឹមហាក់ ជាមេឃុំបច្ចុប្បន្ន) និងខាងលិចទល់និងផ្លូវលំតាព្រហ្ម. យ៉ាងច្បាស់។
រឺឯលោក គង់ គឹមហាក់ មេឃុំ កំពង់ព្រះគគី វិញក៏បានបញ្ជាក់ដូចគ្នា ដែរថាដីដែលមានប័ណ្ណកម្មសិទ្ធិចំនួន ១១ប្លង់នោះគឺពិតជានៅទីតាំងមុខវត្តកំពង់ព្រះគគីរពិតប្រាកដមែនមិនមែននៅប៉ែកខាងត្បូងវត្តដូច តំណាងប្រជាពលរដ្ឋភូមិកោះតាម៉ូវលើកឡើងនោះទេ។ ពីព្រោះថាដីនៅចំណុចនេះគាត់បានដឹងឮយូមកហេីយព្រមទាំងបានវាស់វែងជាមួយក្រុមកាងារថែមទៀតផង។ ហេីយដីនេះព្រំប្រទល់ផ្នែកខាងកើតគឺជាប់ជាមួយនឹងដីរបស់ខ្ញុំថែមទៀតផងរឿងអីដែលខ្ញុំមិងដឹង ហើយមុននិងមានរឿងរ៉ាវដែលអូសបន្លាយជាយូរឆ្នាំមកនេះពីមុនគាត់ក៏ធ្លាប់បានប្រាប់ទៅតំណាងប្រជាពលរដ្ឋភូមិកោះតាម៉ូវ ដែរថាដីតំបន់នេះពិតជាមាន(ប្លង់រឹង)ដែលទទួលស្គាល់ដោយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ពិតប្រាកដមែនតាំងពីឆ្នាំ ១៩៩៦មកម្ល៉េះ ។ ហើយប្លង់ដីទីនោះគឺចេញតាំងពីមុនរដ្ឋាភិបាលប្រកាសដីព្រៃលិចទឹកមកម្លេះ ជាពិសេសគឺមន្ទីរទំនាក់ទំនងព្រឹទ្ធសភារដ្ឋសភានិងអធិការកិច្ចខេត្តក៏ធ្លាប់បានមកដល់ទីនេះផងដែរ។ តែទោះជាមានការបញ្ជាក់ពីម្ចាស់ដីដែលអាស្រ័យផលតកូន តចៅ តាំងពីសង្គម .ភាគីអ្នកទិញ .លោកមេឃុំនិងមានដេការក្សាការពាររបស់តុលាការយ៉ាងណាក៏ដោយក៏តំណាងប្រជាពលរដ្ឋចំនួន ៨ រូប បានអះអាងថាដីដែលមានទីតាំងដូច ដេការរក្សាការពារ ដែលបានចេញពីថ្ងៃទី២៦ខែ.0៣ឆ្នាំ២០១០.នោះមិនមែនស្ថិតនៅទល់មុខវត្តនេះទេគឺនៅប៉ែកខាងត្បូងវត្តឯណោះ។មិនដូចមេឃុំលេីកឡេីងទេ ហើយពួកគាត់បានចោទលោកមេឃុំថាធ្វើការបម្រើប្រជាពលរដ្ឋដោយលម្អៀងដោយស្រឡាញ់ប្រជាពលរដ្ឋម្ខាងរឺឯប្រជាពលរដ្ឋភូមិកោះតាម៉ូវលោកមេឃុំ មិនដែលយកចិត្តទុកដាក់នោះទេ។ ខណៈនោះលោកមេឃុំក៍បានបដិសេធភ្លាមៗថាក្នុងនាមគាត់ជាអាជ្ញាធរជាម៉ែជាឪគាត់មិនបាន ស្រឡាញ់ខាងណេះហេីយស្អប់ខាងណោះទេ គាត់ធ្វើអ្វីទៅតាមតែយុត្តិធម៌តែប៉ុណ្ណោះគាត់អាយុជិត60ឆ្នាំទៅហើយ គាត់សុំត្រឹមតែយុត្តិធម៌ជូនចំពោះប្រជាជនតែប៉ុណ្ណោះគាត់មិនបានកាន់ជើងភាគីខាងណានោះទេបើសិនជាគាត់កាន់ជើងខាងណានោះសូមឲ្យបារមីវត្តកំពង់ព្រះគគីរកាច់បំបាក់កគាត់ចុះ។

តំណាងប្រជាពលរដ្ឋភូមិកោះតាម៉ូវ នៅតែបញ្ជាក់ថាដីជាង ១១៩៦៩៤-១៣ម៉ែតការ៉េ របស់អ្នកស្រី ជា គឹមឡេង គឺស្ថិតនៅប៉ែកខាងត្បូងវត្តមិនដែលមាននរណាប៉ះពាល់ដីនោះទេ ។ ប៉ុន្តែលោកស្រី ជា គឹមឡេង វិញបានបញ្ជាក់ថាដីដែលតំណាងប្រជាពលរដ្ឋភូមិកោះតាម៉ូវបញ្ជាក់ប្រាប់សារព័ត៌មាននោះគឺមានម្ចាស់របស់គេរួចទៅហើយដីនោះគឺជាដីរបស់ឈ្មោះ ឈួរ សេងលន់ដែលមានប្តីឈ្មោះ ស រ៉េន ត្រូវជាម្ដាយមីង របស់ ឯកឧត្តម ឈួរច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងសព្វថ្ងៃនេះ។ជុំវិញការសាចទឹកដាក់គ្នាខាងលេីនេះ អ្នកសារព័ត៌មានយើងមិនអាចកាត់ក្តីថាខាងណាខុសត្រូវបានទេ រង់ចាំមើលតើមន្ទីរ អង្គភាព ដែលពាក់ព័ន្ធ មួយណា អាចជួយដោះស្រាយរឿងមួយនេះជូនពួកគាត់បាន។ រឺមួយអស់លោកឈរអោបដៃមេីលរាស្រ្តឈ្លោះគ្នា ល្អមេីលដូចរឿងកុន បានជាទុកសំណុំរឿងនេះអូសបន្លាយអស់រយៈពេល ជាង១០ ឆ្នាំទៅហើយ នៅតែមិនចប់។ (រឺមួយសុខទុក្ខរបស់ពួកគាត់ អស់លោកមេីលឃេីញតែពេលបោះឆ្នោត)។(នៅមានភាគបន្ត )