លោកគង់ ផល្លាឃំុខ្វាវចែកកង់ចំនួន10គ្រឿងដល់សិស្សក្រីក្រ

0

សៀមរាបះ- អនុវត្តន៍តាមអនុសាស្រ្តរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអោយមន្រ្តីទោំងអស់ត្រូវតែបំរើរាស្រ្ត ដោយមានការយកចិត្តទុកដាក់ក្នុងតួនាទីជាមេឃុំ នឹង ជាមន្រ្តីបំរើរាស្រ្ត។

នៅព្រឹកថ្ងៃទី02ខែម2019ត្រូវនិងថ្ងៃ11រោច ខែមិគសិ ឆ្នាំចសំរិទ្ធិស័កព-ស2562 លោកគង់ ផល្លាមេឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាបបានចែកកង់ចំនួន10គ្រឿង ក្នុង01 គ្រឿង 200.000រៀលជូនដលសិស្សក្រីក្រចំនួនៈ10នាក់ក្នុងឃុំ។
កង់ចំនួន 10គ្រឿងខាងលើនេះសិស្សដែលទទួលបានមាន សិស្សសាលាបឋមសិក្សាភូមិអូៈ02គ្រឿង សិស្សសាលាបឋមសិក្សាព្រះធាតុៈ02គ្រឿង សិស្សសាលាបឋសិក្សាពោរីង01គ្រឿង សិស្សសាលាបឋមសិក្សាចុងស្ពាន:02គ្រឿង សិស្សសាលាបឋមសិក្សាខ្វាវ:02គ្រឿង នឹង សិស្សសាលាបឋមសិក្សាកែវពេជ្រ:01គ្រឿងផងដែរ។

ក្រោយពីការប្រគល់កង់ជូនសិស្សរួចមក លោកគង់ ផល្លាបានជួបសំណេះសំណាលជាមួយមាតាបិតា និងសំណូមពរដល់ដល់សិស្សទាំងអស់អោយខិត្តខំរៀនសូត្រ កុំមានភាពខ្សត់ខ្សោយចំណេះដឹង ដូចឪពុក អ្នកម្តាយរបស់ក្មួយៗ ព្រោះលោកឪពុកអ្នកម្តាយខ្មួយខ្លះកើតក្នុងសម័យប៉ុលពត ខ្លះកើតក្នុងសម័យសង្រ្គាមពំុបានរៀនសូត្រអ្វីទេ។

រីឯក្មួយៗកើតចំស្រុកទេសយើងមានសន្តិភាព ក្រោមការដឹកនាំដ៏ឆ្លាតវ័័យរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន លើវិស័យអប់រំសិក្សាយើងមានសាលារៀនស្ទើតែគ្រប់ភូមិក្នុងឃំុទូទាំងប្រទេស ដូច្នេះក្មួយៗត្រូវតែខិត្តខសិក្សារៀនសូត្រដើម្បីយកចំណេះវិជ្ជាធ្វើជាអាជីពប្រកបរបរចិញ្ចឹមជីវិត្តដោយខ្លួនឯង។(ដោយព្រំ សុខា)