នាព្រឹកថ្ងៃត្រូវនឹងថ្ងៃទី៣ខែមករាឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តរតនគិរីមានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥៦ របស់ក្រុមប្រឹក្សាខេត្តរតនគិរីក្រោមអធិបតីភាពឯកឧត្ដម ណាប់ ប៊ុនហេងប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លន់ សុភាពធភិបាលខេត្តស្តីទីព្រមទាំងមានការអញ្ជើញចូលរួមពី
សំណាក់ឯកឧត្ដម លោកជំទាវសមាជិកក្រុប្រឹក្សាខេត្តចំនួន៩រូប លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទសរុបចំនួន៥១រូប។
របៀបវារៈនៃកិច្ចប្រជុំនេះ រួមមាន ៖ ១.ពិនិត្យពិភាក្សា និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥៥របស់ក្រុមប្រឹក្សាខេត្ត ២.ពិនិត្យពិភាក្សា និងអនុម័តរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តរតនគិរីប្រចាំខែធ្នូ និងទិសដៅអនុវត្តបន្តសំរាប់ខែមករា ឆ្នាំ២០១៩, ៣.ការស្នើសុំតែងតាំងអភិបាលរងខេត្ត, ៤.ការលុបកិច្ចសន្យាក្រុមហ៊ុនវិនិយោគប្រមូលសំរាម គឹម ជ្រា របស់លោក ជា គួង៕