ខេត្តរតនគិរី÷ ស្រ្តីម្នាក់ បានធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯង ដោយសារខឹងចិត្ត ព្រោះប្រចណ្ឌជាមួយអ្នកភូមិ។ករណីនេះបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង៦នាទីរសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែមិគសិរ ឆ្នាំច សំរិទិ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ នៅចំណុចលើផ្ទះក្នុងបន្ទប់ដេកជនរងគ្រោះ ស្ថិតក្នុងភូមិកាម៉ែន ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី។
នគរបាលស្រុកអូរជុំបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញ បានចុះទៅដល់កន្លែងកើតហេតុត្រួតពិនិត្យសាកសពឃើញថា ជនរងគ្រោះពិតជាស្លាប់ ដោយសារធ្វើអត្តឃាតចង.កសម្លាប់ខ្លួនឯងពិតប្រាកដមែន មិនមែនរឿងអ្វីនោះទេ។
នគរបាលបានបន្តថា មូលហេតុប្រចណ្ឌប្ដីជាមួយអ្នកភូមិិ ហើយក៏ខឹងចិត្តធ្វើអត្តឃាត ដោយចង.កសម្លាប់ខ្លួនតែម្តងទៅ
សពជនរងគ្រោះឈ្មោះ បៀន ផែវ អាយុ៣៤ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ មានទីលំនៅភូមិកាម៉ែន ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី។
បច្ចុប្បន្នកម្លាំងជំនាញត្រួតពិនិត្យរួចរាល់បានធ្វើលិខិតប្រគល់សាកសពជូនទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕ យក្ខឡោម




































