គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដកុងតឺន័រ និងរថយន្ដធុនតូចជិត១០គ្រឿង ជិតជ្រោះពេជ្រនិល តាមផ្លូវជាតិលេខ៤ ស្លាប់ និងរបួសមិនទាន់ដឹង

0

កំពង់ស្ពឺ៖ នៅរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩នេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឲ្យរន្ធត់មួយ រវាងរថយន្ដកុងតឺន័រ និងរថយន្ដធុនតូចប្រមាណ១០គ្រឿងផ្សេងទៀត នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ជិតជ្រោះពេជ្រនិល ស្ថិតក្នុង​ភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គេមិនទាន់ដឹងថា មានជនរងគ្រោះស្លាប់ ឬរបួសប៉ុន្មាននាក់នៅឡើយទេ ដោយខណៈពេលកម្លាំងសមត្ថកិច្ចចម្រុះ កំពុងតែអន្ដរាគមន៍ដើម្បីជួយសង្គ្រោះ។ ដោយឡែកនៅកន្លែងហេតុ ក៏បង្កឲ្យមានការកកស្ទះចរាចរណ៍ខ្លាំងផងដែរ។