ថវិកា​ ៨,៣៩០,០០០ រៀល និងអង្ករ​ ចំនួន​​ ៥០ គីឡូក្រាម ត្រូវបានក្រុមការងារ​ ស.អ.ក យកទៅប្រគល់ជូន គ្រួសារសព​​អតីតយុទ្ធជន ចំនួន ២​ គ្រួសារ​ នៅស្រុកកំពង់លែង។

0

ខេត្តកំពង់ឆ្នាំង​:នៅ រសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែមិគសិរ ឆ្នាំច​ សំរឹទ្ធិស័ក​​ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមករា​ ឆ្នាំ២០១៩ ក្រុមការងារ​ ស​​.អ.ក ខេត្ត​ ស្រុក​ សាខាឃុំ ដឹកនាំដោយ​លោក​ ចក់​ កែវចំរេីន​​ ប្រធានការិយាល័យបេឡាជាតិ​ អតីតយុទ្ធជនខេត្ត​ តំណាង​ ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ ធន​ ធឿន​ ប្រធានសមាគម អតីតយុទ្ធជនខេត្ត​កំពង់ឆ្នាំង​ លោក​​ សំចាន់ថន អភិបាលស្រុកកំពង់លែង​ បានអញ្ជេីញ​ចូលរួមគោរពវិញ្ញាណក្ខន្ធ សពលោក​ ចាន់ រ៉ន​​ អតីតយុទ្ធជនចូលនិវត្តន៍ ដែលទេីបនឹងទទួលមរណភាព នៅវេលាម៉ោង​​ ០១:០០ នាទី យប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ នៅភូមិ អណ្តូងរនុក​​ ឃុំត្រងិល​ ស្រុកកំពង់លែង​ខេត្តកំពង់ឆ្នាំង​ ។

ក្នុងឱកាសនោះ​ ក្រុមការងារ​បានប្រគល់ថវិកាបេឡាមរណសង្រ្គោះរបស់សមាគម អតីតយុទ្ធជន​ ចំនួន ៤,០០០,០០០ ៛ ហេីយ លោក​ សំ ចាន់ថន​ អភិបាលស្រុក បាននាំយកនូវថវិកា​ របស់​ ឯកឧត្តម​ ត្រាំ អីុវតឹក​ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទឹកផុស​ និងស្រុកកំពង់លែង​​ ថវិកា​ ២០០,០០០ រៀល , ឯកឧត្តម​ សន​ វី​ អនុប្រធានក្រុមការងារថ្នាក់កណ្តាល​ ​ចុះជួយស្រុកកំពង់លែង​​ថវិកា ១០០,០០០ រៀល​​និងអង្ករ​ ៥០ ​គីឡូក្រាម​​ , រដ្ឋបាលស្រុក ឃុំ​ ថវិកា​ ៥០,០០០ រៀល​ និងផ្នែកសឹករងស្រុកកំពង់លែង​ ថវិកាចំនួន​ ៤០,០០០ រៀល​ ជូនលោកស្រី​ ប៊ុត យ៉ាត​ ​ត្រូវជាភរិយារបស់សពផងដែរ​ ។

បន្ទាប់ពីប្រគល់ថវិកាជូនគ្រួសារសព នៅស្រុកកំពង់លែងរួចមក​ ក្រុមការងារ​ ស.អ.ក​ បានអញ្ជេីញទៅចូលរួមបុណ្យសព លោក​ យី សុធី អតីត ជាសមាជិកសមាគមអតីតយុទ្ធជន​ ប្រភេទពិការ​ ដែលទេីបនឹងទទួលមរណភាព នៅវេលាម៉ោង​​០៤:០០ ថ្ងៃទី០៣ ខែមករា​ ឆ្នាំ២០១៩ នៅភូមិអណ្តូងចេក​ ឃុំជេីងគ្រាវ ស្រុករលាប្អៀ រខេត្តកំពង់ឆ្នាំង​ ហេីយក្រុមការងារ បានប្រគល់ថវិកា បេឡាមរណសង្រ្គោះ​ ចំនួន ៤,០០០,០០០ រៀល ជូនដល់លោក​​ ធៀម វិចិត្រ ត្រូវជាបងបង្កេីតរបស់សពផងដែរ ។