ខេត្តរតនគិរី÷ ជនជាតិបរទេសម្នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ខណ:មានជំម្ងឺទៀចទឹកធ្ងន់ធ្ងរ។ករណីស្លាប់ជនជាតិិឥណ្ឌាខាងលើនេះកាលពីវេលាម៉ោង៧និង១៥នាទីព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩កន្លងទៅ នៅចំណុចមន្ទីរពេទ្យបង្អែក ខេត្ត ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង។
នគរបាលបានឲ្យដឹងថា សពមានឈ្មោះ រាំ ប្រាតាប់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិឥណ្ឌា ស្នាក់នៅក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី មុខរបរ លក់ខោអាវ។
នៅក្នុងនោះដែរសមត្ថកិច្ចបានចូលរួមត្រួតពិនិត្យធ្វើកោសល្យវិច័យរួចមាន កម្លាំងបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្ត កម្លាំងអធិការនគរបាលក្រុងបានលុងនិងវេជ្ជបណ្ឌិត ព្រមទាំងមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត។ ហើយសាកសពត្រូវបានតម្កល់ទុកនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តដើម្បី រង់ចាំទំនាក់ទំនងជាមួយជំនាញជនបរទេស (ទូតឥណ្ឌា)និងប្រគល់ចាត់ចែងយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕ យក្ខឡោម





































