ព្រះសីហនុ ៖ ល្ងាចម៉ោង៥ ថ្ងៃទី៣ខែមករា ឆ្នាំ២០១៩ អភិបាលខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន បានអញ្ជើញចុះពិនិត្យទីតាំងស្ថានីយ៍បូមទឹកកខ្វក់នៅចំណុច ក្បែរសណ្ឋាគារសុខា ដែលក្រុមការងារកំពុងសាងសង់។
ក្នុងឱកាសនោះដែរ លោក រំលេចថា នឹងខិតខំអស់ពីសមត្ថភាពក្នុងការកៀងគរ អ្នកវិនិយោគ អ្នកមានសមត្ថភាព អោយចាប់អារម្មណ៍ទឹកដីខេត្តព្រះសីហនុ និងជ្រើសខេត្តនេះជាគោដៅវិនិយោគដ៏សំខាន់ ដើម្បីធ្វើអោយខេត្តមួយនេះ ក្លាយទៅជាទីក្រុងដ៏ប្រណិតនិងស៊ីវិល័យសំបូរសប្បាយ សុខសាន្តបំផុត នៅថ្ងៃអនាគត។
ទន្ទឹមនោះដែរ ឯកឧត្តម យន្ត មីន ក៏បានបង្ហាញកង្វល់ទាក់ទិននឹងបញ្ហាទឹកសំអុយហូរចូលសមុទ្រថាបញ្ហានេះជាក្តីបារម្ភធំមួយតាំងពីពីលោកចូលកាន់តំណែងជាអភិបាលខេត្តព្រះសីហនុមកម្លេះ។
កន្លងមកនេះ រដ្ឋបាលខេត្តព្រះសីហនុ បានជម្រុញម្ចាស់ទីតាំងឧស្សាហកម្មទេសចរណ៍ អាគាពាណិជ្ជកម្មធំៗផ្តះសំសំណាក់ សណ្ឋាគារ ភោជនីយដ្ឋានទាំងឡាយអោយធ្វើអាងប្រព្រឹត្តិកម្ម ដើម្បីចម្រោះជាតិពុលសិនមុនបង្ហូរចូលទៅលូរនិងបង្ហូរទៅសមុទ្រ តែបញ្ហានេះម្ចាស់ទីតាំងអាជីវកម្មភាគច្រើននៅមិនទាន់បានសហការនៅឡើយ។តែពេលនេះ បញ្ជាក់ថារំភើបចិត្តជាខ្លាំង ដោយមាការយកចិត្តទុកដាក់ពី រដ្ឋមន្ត្រីពាក់ពន្ធ័ចំនួន រួមមាន ឯកឧត្តម ជា សុផារ៉ា ឯកឧត្តម សាយ សំអាល់ ឯកឧត្តម ថោង ខុន ជាពិសេសសម្តេច តេជោ ហ៊ុន សែន បានសម្រេចផ្តល់កាដូពិសេសសំរាប់ខេត្តព្រះសីហនុ ក្នុងការស្តារទប់ស្កាត់បញ្ហាទឹកសំណល់រាវហូរចូលសមុទ្រនៅថ្ងៃអនាគតដ៏ខ្លីនេះ
សូមបញ្ជាក់ថាបច្ចុប្បន្ន ក្រុមការងារបាននឹងកំពុងសាងសង់ស្ថានីយ៍បូមទឹកកខ្វក់ចំនួន៤ទីតាំងដើម្បីបូមទឹកសំណល់រាវបញ្ចូលទៅអាងចម្រោះមុននឹងបង្ហូរចូលទៅសមុទ្រ។ស្ថានីយ៍បូមទាំង៤នេះ ១.នៅក្បែរអគារសណ្ឋាគារអេម៉ារីយ៉ូ ស្ថិតក្នុងសង្កាត់លេខ៣ ២.ស្ថិតនៅជាប់បរិវេណសណ្ឋាគារសុខា ៣.ស្ថិតនៅក្បែរអូរ នៃអគា ឌី ស៊ី វ្យូ ៤.ស្ថិតនៅម្តុំទីតាំងផ្លូចុះទៅផែអូប័រទៅកោះរ៉ុង ដើមឆ្នេរអូរឈើទាល។
ឯកឧត្តម យន្ត មីន មានរំពឹងថា បន្ទាប់ពីក្រុមការងារធ្វើស្ថានីយ៍បូមទឹកស្អុយទាំងនេះហើយ បញ្ហាទឹកកខ្វក់ហូរចូលសមុទ្រនឹងត្រូវដោះស្រាយបាន។ដោយឡែកបញ្ហាប្រឈមមួយចំនួនទៀតដូចជា សំរាម ទឹក ភ្លើង ផ្លូវ នៅខេត្តព្រះសីហនុ រដ្ឋបាលខេត្តព្រះសីហនុ កំពុងខិតខំដោះស្រាយជាអាទិភាពដែរ ដើម្បីស្តារមុខមាត់ខេត្តក្រុងព្រះសីហនុ អោយកាន់តែល្អប្រសើរ ស្របតាមអនុសាសន៍សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកន្លងទៅនេះ។
តាមអ្នកវិភាគគេបានមើលឃើញថាបញ្ហាប្រឈមរបស់ខេត្តព្រះសីហនុ ខាងលើដោយសារតែខេត្តនេះមានការអភិវឌ្ឍគំហុកពេកធ្វើអោយផ្នែកពាក់ពន្ធ័មិនអាចត្រៀមទាន់តម្រូវការជាក់ស្តែងនេះ។
តែយ៉ាងណាអនាគតដ៏ខ្លីខាងមុខនេះ ថ្នាក់ដឹកនាំខេត្ត/ក្រុងព្រះសីហនុ មានសុទិដ្ឋិនិយមថាអ្វីៗនិងប្រសើរឡើងនិងកាន់តែប្រណីតថែមទៀត។
តាមការកត់សំគាល់ជាក់ស្តែង រយៈកាលនេះ អាជ្ញាធរ ខេត្ត/ក្រុងព្រះសីហនុ និងមន្ត្រីជំនាញពាក់ពន្ធ័កំណពុងតែរួមគ្នាយ៉ាងសកម្មក្នុងការរៀបចំដោះស្រាយរាល់បញ្ហាប្រឈមនានាដើម្បីធ្វើអោយមានភាពប្រសើឡើងដើម្បីសម្រេចក្តីសុបិនចង់អោយក្រុងព្រះសីហនុ ក្លាយទៅជាទីក្រុងដ៏ប្រណិតនិងស៊ីវិល័យនៅថ្ងៃអនាគត៕




































