ក្រចេះ : មានប្រសាសន៍នៅ ក្នុងកិច្ចប្រជុំលទ្ធ ផលការងារប្រចាំឆ្នាំ២០១៨ និងទិដៅឆ្នាំ ២០១៩នៅសាលប្រជំុសាលាខេត្តក្រចេះ កាល ពីព្រឹកថ្ងៃទី៤ ខែមករា ២០១៩ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះបានបញ្ជាក់អោយដឹងថា អាជ្ញាធរគ្រោងនឹងរៀបចំបុណ្យខួបអនុស្សាវរីយ៍លើកទី៤០ ថ្ងៃប្រវត្តិសាស្រ្តនៃនយោបាយឈ្នះឈ្នះរបស់កម្ពុជាក្នុងការបញ្ចប់សង្រ្គាម ដែលមានអ្នក ចូលរួមប្រមាណជាង២ពាន់នាក់ ក្នុងការហែក្បួនព្យុះហយាត្រា ។
ឯកឧត្តម មានប្រសាសន៍ថា ៖ការរៀបចំមហាមីទិ្ទញនៃជ័យជំនះ ៧មករា គម្រប់ខួប៤០ឆ្នាំ គឺបានបញ្ជាក់ពីការរស់រានមានជីវិតរបស់ប្រជា ជនកម្ពុជាឡើងវិញនិងការអភិវឌ្ឍរបស់ប្រទេសជាតិ បន្ទាប់ពីបានផ្តួលរំលំ របបប្រល័យពួជសាសន៍ពលពត ដោយទទួលបាផននូវភាពជោគជ័យនាថ្ងៃទី៧ខែមករា ឆ្នាំ១៩៧៩ នៃថ្ងៃប្រវត្តិសាស្រ្តនៃ នយោបាយ ឈ្នះ ឈ្នះ របស់កម្ពុជា និងដើម្បីជួបជុំរម្លឹកគុណដល់ថ្ងៃដែលកងទ័ពកម្ពុជា ដឹកនាំដោយថ្នាក់ដឹកនាំកំពូលៗ ក្រោមការជួយគាំទ្រពីមិត្តវៀតណាម ដើម្បីវាយផ្តួលរំលំរបបវាលពិឃាតខ្មែរក្រហម រហូតទទួលបានជោគជ័យ នាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ តាមរយៈកម្លាំងប្រជាជនកម្ពុជា ដែលបានតស៊ូប្រឆាំង និងប្រយុទ្ធយ៉ាងប្តូរផ្តាច់ ។
ឯកឧត្តមបន្តរថា ៖ ព្រឹទ្ធិការណ៍នេះក៏ជាការបង្ហាញនូវស្មារតីដល់យុវជនជំនាន់ក្រោយ បានយល់ដឹង បានឃើញ និងទទួលស្គាល់ពីសោកនាដកម្មឃោឃៅនៅសម័យរបបនោះ ក៏ដូចជាការទទួលស្គាល់នូវគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំកំពូលៗ និងឲ្យគាំទ្រ ដើរតាមគន្លងនៃនយោបាយយុទ្ធសាស្រ្តទាំងនេះ ដើម្បីឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យតទៅមុខ ។ 
ក្នុងនោះ ឯកឧត្តម ក៏បានកោតសរសើរដល់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញភារកិច្ចការងារ ទៅតាមជំនាញរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពក្នុងរយៈពេលពេញ១ឆ្នាំនេះ និងត្រូវបន្តការខិតខំប្រឹងប្រែងទ្វេដង ក្នុងការចួយដោះស្រាយនូវរាល់ទុក្ខលំបាក បញ្ហាប្រឈមរបស់បងប្អូនប្រជាពលរដ្ឋតាមគ្រប់មូដ្ឋាន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវបោះបងចោលនូវការធុញទ្រាន់និងប្រជាពលរដ្ឋ ហើយងាកមកយកចិត្តទុកដាក់និងប្រជាពលរដ្ឋ និងត្រូវខិតខំពន្យល់ណែនាំប្រជាពលរដ្ឋឲ្យយល់ដឹង និងអស់ចិត្តពីបញ្ហាដែលពួកគាត់ជួបប្រទះ ។
ពិសេសត្រូវរួមសាមគ្គីគ្នា ការពារឱ្យបានរឹងម៉ាំស្ថិតស្ថេរ និងរីកចំរើនថែមទៀតនៅសមិទ្ធផល៧មករា ប្តេជ្ញាបន្តរអនុវត្តន៍បានជោគជ័យនូវកម្មវិធីនយោបាយរបស់រាជរដ្ឋា ភិបាលប្តេជ្ញាប្រឆាំងដាច់ខាតអ្នកប្រព្រឹត្តបំពានច្បាប់រដ្ឋធម្មនុញ្ញ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ៕ដោយ ម៉េង គាង





































