កំពង់ធំ៖ នៅស្នាក់ការ គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ បានរៀបចំពិធីផ្សព្វផ្សាយសេចក្តីសម្រេចិត្តសន្និបាតគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី៤១ អណត្តិទី៥ ជូនដល់សមាជិក សមាជិការ គណកម្មាធិការ ខ២៦,១ ស៤ ក្រោមអធិបតីភាព ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ដ្រៃយ៍គណៈកម្មាធិការបក្ស នៃគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ប្រធានគណៈកម្មាធិការខ២៦ និងជាប្រធានគណអចិន្ត្រៃយខ២៦,១ ស៤ ដែលមានសមាជិកចូលរួម ចំនួន១៦៩នាក់ ស្ត្រី១២នាក់នៅស្នាក់ការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ នៅព្រឹកថ្ងៃសុក្រទី០៤ ខែមករា ឆ្នាំ២០១៩ ។
ក្នុងការផ្សព្វផ្សាយសេចក្តីសម្រេចចិត្តរបស់អង្គសន្និបាត ឯកឧត្តមសោម ស៊ុន សមាជិកអចិន្ដ្រៃយ៍គណៈកម្មាធិការបក្ស នៃគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានលើកយកនូវចំនុចសំខាន់ៗ មួយចំនួនដើម្បីធ្វើការផ្សព្វផ្សាយ ដែលមានខ្លឹមសារជាអាទិ៍គឺ៖
ទី ១ យើងបានទប់ស្កាត់ទាន់ពេលវេលានូវចលនាបដិវត្តន៍ពណ៌ ក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាល ប្រកបដោយជោគជ័យ ដើម្បីសន្តិភាព និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជាយើង ទី២ ប្រជាពលរដ្ឋជាច្រើនលើសលប់មាន ៨៣,០២% បានអញ្ជើញទៅបោះឆ្នោត ហើយបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា បន្តកាន់អំណាច ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ប្រទេសជាតិយើង ទី ៣ កំណែទម្រង់គ្រប់វិស័យត្រូវបានធ្វើឡើង ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាជនយើង។
ចំណែកខ្លឹមសារទី៤ យើងត្រូវបន្តប្តូរផ្តាច់ការពារឲ្យបានដាច់ខាត នូវឯករាជ្យ អធិបតេយ្យភាពជាតិ រក្សាឲ្យបានសន្តិភាព សន្តិសុខ ស្ថេរភាពនយោបាយក្នុងសង្គមកម្ពុជាយើង ទី៥ ថ្នាក់ដឹកនាំគណបក្សប្រជាជនគ្រប់ជាន់ថ្នាក់ត្រូវបន្តខិតខំបម្រើប្រជាជនឲ្យបានទ្វេរដងថែមទៀត ទី៦ ប្រាក់បៀវត្សមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ ត្រូវបានតំឡើង ហើយ ត្រូវបានបើកជូនចំនួន២ ដង ក្នុងមួយខែ សេវាអគ្គិសនី ត្រូវបានបញ្ចុះតម្លៃ ទី៧-ត្រូវអនុវត្តន៍ឲ្យបានល្អនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព បង្ក្រាបក្រុមចោរលួចចោរប្លន់ គ្រឿងញៀនខុសច្បាប់ ទី៨-បន្តពង្រឹងអភិបាលកិច្ចល្អ គ្រប់ថ្នាក់កែទម្រង់ផ្ទៃក្នុង បង្កើនមិត្តខាងក្រៅ ដោយស្មារតីឯករាជ្យជាតិ រីទី៩ គឺ ពង្រឹងការសាមគ្គីភាព ឯកភាព ផ្ទៃក្នុង ថែរក្សាពង្រឹងចាស់ កសាងនិងបង្កើនថ្មី ។
ជាចុងក្រោយ ឯកឧត្តម សោម ស៊ុន ប្រធានគណៈកម្មាធិការខ២៦ និងជាប្រធានគណអចិន្ត្រៃយខ២៦,១ ស៤ បានកោតសរសើរចំពោះ សមាជិកទាំងអស់ ដែលបានខិតខំប្រឹងប្រែង យ៉ាងយកចិត្តទុកដាក់ ក្នុងការ សាមគ្គី និងឯកភាពផ្ទៃក្នុង គោរពបានល្អ នូវច្បាប់របស់រដ្ឋ វិន័យរបស់បក្ស និងបានផ្តាំផ្ញើរ ឲ្យសមាជិកទាំងអស់ ថែរក្សាសុខភាព ចូលរួមគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្តិភាព ដាក់ខ្សែក្រវ៉ាត់ បើកបរអធ្យាស្រ័យឲ្យគ្នា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍។
ដោយ ប៊ុន រដ្ឋាួ




































