ខេត្តរតនគិរី៖ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ក្រុមអ្នកប្រមាញ់រូបថត បានធ្វើការផ្តិតយករូបភាព ត្រាក់ទ័រ ដែលកំពុងតែធ្វើសកម្មភាព ដឹកជញ្ជូនឈើហ៊ុបមូល តាមបន្ទាត់ព្រំដែន ប្រទេសកម្ពុជានិងវៀតណាម។ ហើយឈើដែល ត្រាក់ទ័រកំពុងតែដឹកឈើយកទៅលក់នោះ ត្រូវបានគេបញ្ជាក់ថា គឺដឹកឆ្ពោះទៅប្រទេសវៀតណាមតែម្ដង។
ភូមិសាស្ត្រ ភូមិបាដល និងភូមិម្លូ ក្នុងស្រុកអណ្ដូងមាស ខេត្តរតនគិរី។ ក្នុងសកម្មភាពនេះដែរ មជ្ឈដ្ឋានអ្នកឃ្លាំមើលបទល្មើសព្រៃឈើ បានដាក់ការសង្ស័យ ទៅលើ វរៈការពារព្រំដែន និងអាជ្ញាធរមូលដ្ឋាន ពិសេស មន្ត្រីជំនាញ ដែលមានកាតព្វកិច្ច ធ្វើការបង្ក្រាប រាល់បទល្មើសព្រៃឈើ នៅក្នុងខេត្តរតនគិរី បានបើកដៃ ឲ្យឈ្មួញឈ្មោះ សុីនឿននេះ ធ្វើសកម្មភាពកាត់ឈើ និងដឹកឈើធ្លងដែនបានយ៉ាងរលូន។
មជ្ឍដ្ឋានទូទៅ បានរិះគន់ ទៅក្រុមសមត្ថកិច្ចទាំងនោះថា ទំនងជាមានការត្រូវរ៉ូវគ្នាជាលក្ខណៈប្រព័ន្ធ ទើបសកម្មភាពជួញដូរឈើនេះ អាចប្រព្រឹត្តទៅ បានដោយងាយស្រួល។ សូម្បីតែមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី និងប្រធានមន្ទីរកសិកម្ម ហាក់មិនទាន់មានវិធានការទប់ស្កាត់ រាល់បទល្មើសព្រៃឈើ នៅក្នុងខេត្តរតនគិរី ពិសេស គឺក្នុងភូមិសាស្ត្រ ភូមិបាដល និងភូមិម្លូ ក្នុងស្រុកអណ្ដូងមាសនោះបាននៅឡើយដែរ ៕