បើកឆាក​ប្រយុទ្ធ​របួសរៀងៗខ្លួន និងត្រូវបានសមត្ដកិច្ចធ្វើការឃាត់ខ្លួនចំនួន ៧នាក់ នៅ​ខេត្តពោធិ៍សាត់

0

ខេត្តពោធិ៍សាត់៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ ១២រោច ខែ​មិគសិរ ឆ្នាំច សំរិទ្ធ​ស័ក ព.ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុច​ខាង​តារាង​បាល់ទាត់​វិទ្យាល័យ​បាកាន ស្ថិតក្នុង​ភូមិ​ក្រោល​ក្របី ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់។

ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​បង្ក​ចំនួន ៧នាក់​យកមក​សួរនាំ​ផងដែរ ទី១ ឈ្មោះ​ណាក់ ផាន់​នី​ត ភេទ​ប្រុស អាយុ ១៦ឆ្នាំ នៅ​ភូមិ​ថ្មី ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ទី២ ឈ្មោះ ឈុំ ចិ​ត្រា ភេទ​ប្រុស អាយុ ១៦ឆ្នាំ រស់នៅ​ភូមិ.ឃុំ​កើតហេតុ ទី៣ ឈ្មោះ ឈឿ​ម ប៊ុនហេង ភេទ​ប្រុស អាយុ ១៦ឆ្នាំ រស់នៅ​ភូមិ​ខ្នាចរមាស ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ទី៤ ឈ្មោះ សុខ បូរ៉ា ភេទ​ប្រុស អាយុ ១៧ឆ្នាំ រស់នៅ​ភូមិ​បាក់​ព្រីង ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ទី៥ ឈ្មោះ សុភា វុ​ើ​ត ភេទ​ប្រុស អាយុ ១៨ឆ្នាំ រស់នៅ​ភូមិ.ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ទី៦ ឈ្មោះ ចន្ថា កុសល ភេទ​ប្រុស អាយុ ១៨ឆ្នាំ រស់នៅ​ភូមិ​អណ្ដូង​ក្រសាំង ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន និង​ទី៧ ឈ្មោះ អៀន ចាន់​រី​ណូ ភេទ​ប្រុស អាយុ ១៧ឆ្នាំ រស់នៅ​ភូមិ​កោះ​ស្វាយ ឃុំ​ត្រពាំង​ជង ស្រុក​បាកាន។
ប្រភព​ខាងលើ​បន្តថា ឯ​ក្រុមទី២មាន​គ្នា​ចំនួន ៧នាក់​ដែរ ទី១ ឈ្មោះ ឡេះ សា​លឿ​ត ភេទ​ប្រុស អាយុ ១៧ឆ្នាំ រស់នៅ​ភូមិ​បឹង​ឈូក ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ទី២ ឈ្មោះ ណាក់ រ៉ាត់ រស់នៅ​ភូមិ​បឹង​ឈូក ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ទី៣ ឈ្មោះ ហួន មករា ភេទ​ប្រុស អាយុ ១៦ឆ្នាំ រស់នៅ​ភូមិ​ដូង​ជ្រុំ ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ទី៤ ឈ្មោះ សឹ​ុ​ម វិសាល ភេទ​ប្រុស អាយុ ១៦ឆ្នាំ រស់នៅ​បត់​ត្រាច ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ទី៥ ឈ្មោះ ហឿន ចាន់ ភេទ​ប្រុស អាយុ ១៧ឆ្នាំ រស់នៅ​បត់​ត្រាច ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ទី៦ ឈ្មោះ រ៉ា សំណាង ភេទ​ប្រុស អាយុ ១៨ឆ្នាំ រស់នៅ​ភូមិ​ដូង​ជ្រុំ ឃុំ​ត្រពាំង​ជង ស្រុក​បាកាន និង​ទី៧ ឈ្មោះ សៀង វ៉ាត ភេទ​ប្រុស អាយុ ១៧ឆ្នាំ រស់នៅ​ភូមិ​អូរ ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់។
ក្មេង​ទំនើង​ចំនួន ៧នាក់​សង្ស័យ​ជា​ក្រុម​បង្ក​ហឹ​ង្សា​ដោយ​ចេតនា បាន​នាំយកទៅ​បន្ត​នីតិវិធី​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បាកាន ដើម្បី​ស្រង់​យក​ចម្លើយ​ក្នុង​ហេតុការណ៍​នេះ៕